ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

ស្មារតីនិងបេសកកម្មរបស់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាផ្សារភ្ជាប់ជាមួយអ្នកសារព័ត៌មានជានិច្ច

 



សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានៅតែបន្តបេសកកម្មរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ខ្ពស់ទាំងការបើកវគ្គបណ្តុះបណ្តាលនូវជំនាញក្នុងការចុះយកព័ត៏មាននិងសរសេរពត៌មានជាពិសេសលោកហង្ស ចក្រា ប្រធានស្តីទី និងលោកថាំង ប៊ុនសុង អគ្គលេខាធិការសមាគមបានធេី្វដំណេីរពីភ្នំពេញុមកកាន់ទីស្នាក់ការឆ្លងដរកាត់ទន្លេ៤មុខចម្ងាយយ៉ាងហោចណាស់ក៏ជាង១០គីឡូម៉ែត្រដេីម្បីសម្រួលគ្រប់បព្ហាាក្នុងអាជីពអ្នកសារព័ត៌មាន។

មកដល់ពេលនេះ សមាគមកំពុងដុតដៃដុតជេីងជួយអ្នកកាសែតរងគ្រោះនៅខេត្តតាកែវថែមទៀតផង។

សមាគមសង្ឃឹមថាអី្វនឹងប្រសេីរឡេីងវិញបន្ទាប់ពីសមាគមជួយអន្តរាគមន៍តាមផ្លូវច្បាប់។

វត្តមានប្រធានស្តីទី និងអគ្គលេខាធិការសមាគមព្រមទាំងសមាជិកគណ:កម្មការនាយកទាំងអស់ពិតជាមាមតម្លៃធំធេងណាស់សម្រាប់បច្ចុប្បន្ននិងទៅអនាគត។

សមាគមនៅតែបេីកចំហក្នុងការចងមិត្តជាមួយអ្នកកាសែតដទៃទៀតដោយគ្មានការរេីសអេីងឡេីយ៕ដោយ .សសកអ,AFCJ






សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF)

 



នៅព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត យុង យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) និងជាបេសកជនពិសេសរបស់លោកជំទាវបណ្ឌិត Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។ 

ក្នុងជំនួបនោះ លោកបណ្ឌិត យុង យ៉ុងហូ បានអបអរសាទរចំពោះសម្ដេចតេជោដែលបានចាក់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជាបានជាង៩០ ភាគរយ។ លោកបានមានប្រសាសន៍ថា នេះគឺជាគំរូនៃការដឹកនាំមិនសម្រាប់តែប្រទេសកូរ៉េទេ គឺពិភពលោកទាំងមូល។ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ និងក្តីគោរពផងពីលោកជំទាវបណ្ឌិត Hak Ja Han Moon និងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចចូលរួមក្នុងកិច្ចប្រជុំកំពូល ក្រោមប្រធានបទ សន្តិភាពនៅឧបទ្វីបកូរ៉េផង នឹងយល់ព្រមធ្វើជាសហប្រធានផង។ ក្នុងន័យនេះ បណ្ឌិត យុង យ៉ុងហួ បានគោរពជម្រាបជូន សម្ដេចតេជោ នូវវឌ្ឍនភាពនៃការរៀបចំនៃកិច្ចប្រជុំកំពូលនេះ ហើយក៏បានមានប្រសាសន៍ថា សម្ដេចតេជោមានបេះដូងសន្តិភាពក្នុងចក្ខុរបស់ប្រជាជនកម្ពុជា និងពិភពលោក សម្ដេចតេជោជាអ្នកដឹកនាំសន្តិភាពសកល។ ក្នុងន័យនេះលោកបណ្ឌិតក៏បានគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំកំពូលនេះទទួលបាននូវភាពជោគជ័យ។ 

ជាការឆ្លើយតប  សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការពាំនាំផ្ដាំសួរសុខទុក្ខ និងក្តីគោរពពីលោកជំទាវ Hak Ja Han Moon។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់ជូនដល់បណ្ឌិត យ៉ុងហួ នូវទស្សនវិស័យពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូល ដែលកំពុងតែរៀបចំ និងបានផ្ដល់ជូននូវគំនិតផ្ដួចផ្ដើមមួយចំនួន សម្រាប់កិច្ចប្រជុំកំពូលផង សម្រាប់កិច្ចសហប្រតិបត្តិការរបស់អង្គការ UPF ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក និងក្នុងក្របខណ្ឌមេគង្គផង ។ 

ជាទីបញ្ចប់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី និងបានផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជូនដល់លោកជំទាវ Hak Ja Han Moon ផងដែរ៕








អាកាធាតុមានសំណើម និងខ្យល់ត្រជាក់ចឹង ហើយមានភ្លៀងធ្លាក់ច្រើនចឹង បញ្ហានឹងកើតមានច្រើនសំរាប់មាន់ ជាពិសេសផ្តាសាយ និងផ្លូវដង្ហើម!

 


វិធានការ ដែលត្រូវឆ្លើយតបបន្ទាន់រួមមាន:

1- ក្នុងទ្រុងមានត្រូវរៀបចំ អំពូលកំដៅ អោយបានគ្រប់គ្រាន់ ទាំងមាន់តូច មាន់ធំ ក៏ដោយ ហើយត្រូវតាមដានសុខភាពមាន់អោយបានច្បាស់លាស់ ដើម្បីធ្វើការសំគាល់ថាតើ មានស្លេះ សំបោរ កណ្តាស់ ឬក្អកដែរឬទេ?

2- តាមទ្រុងចិញ្ចឹមមាន់ត្រូវ មានរបាំងបិទបាំង ឬមានតង់បិទបាំងព័ន្ធជុំវិញទ្រុង ដើម្បីការពារសំណើម ជាពិសេសខ្យល់ត្រជាក់ចូលក្នុងទ្រុងមាន់ ដើម្បីជៀសវាងមាន់កើតផ្តាសាយ និងផ្លូវដង្ហើម

3- ក្នុងទឹកគួរលាយថ្នាំ Amoxicillin+Para ដើម្បីការពារ និងទប់ស្កាត់ មាន់ផ្តាសាយ ឬផ្លូវដង្ហើម ក្នុងករណីដំបូងមិនទាន់ចេញរោគសញ្ញា ប្រើរយ:ពេល ៣ ថ្ងៃ

4- ក្នុងការករណីកើតមានបញ្ហាផ្តាសាយ ឬផ្លូវដង្ហើម ត្រូវបំបែកមាន់មានបញ្ហាចឹង ហើយធ្វើការព្យាបាល Doxycycline+Para Bromshacine ឬ Florfenicol+Para Bromshacine

@រក្សាសិទ្ធ រស់ ឆាំងគី






សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១

 



ពិធីប្រកាសចូលកាន់មុខតំណែងនាឱកាសនេះ បានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន រតនៈ ដែលត្រូវត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។


ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ងួន រតនៈ បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី គណៈអធិបតី និងអង្គពិធី អំពីស្ថានភាពទូទៅរបស់ខេត្តបាត់ដំបង ក្នុងនោះឯកឧត្តមបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចការបំរើជាតិ និងប្រជាជន ជាពិសេសការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអាណត្តិការងាររបស់ឯកឧត្តមជាអភិបាលខេត្តបាត់ដំបងនាពេលកន្លងមកនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម សុខ លូ ក៏បានថ្លែងប្ដេជ្ញាចិត្តជូនសម្ដេច គណៈអធិបតី ព្រមទាំងអង្គពីធី សម្រាប់ការចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងនាឱកាសនេះ។


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានលើកឡើងពីការសម្របខ្លួនទៅនឹងបរិបទកូវីដ-១៩ តាមរយៈការប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះ ដោយប្ដូរពីការប្រារព្ធនៅក្នុងសាលសាលាខេត្តមកធ្វើនៅបរិវេណខាងក្រៅ ខណៈសមាសភាពចូលរួមក៏មានការប្រែប្រួលតិចជាងមុនដែរ។ 


សម្ដេចក្នុងនាមរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណឯកឧត្តម ងួន រតនៈ ក្នុងឋានៈជាអភិបាលខេត្តបាត់ដំបងកន្លងមក ក្រុមប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពនានាចំណុះរដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ព្រមទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំងក្នុងរដ្ឋបាលខេត្តបាត់ដំបងទាំងមូលដែលបានខិតខំបំពេញភារកិច្ចថែរក្សាការពារបូរណភាពទឹកដី ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសនៅក្នុងដំណាក់កាលចុងក្រោយដែលមានការរីករាលដាលជំងឺកូវីដ-១៩។

ពាក់ព័ន្ធនឹងការផ្ទេរតំណែងនៅថ្ងៃនេះ សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថានេះគឺជាការប្រព្រឹត្តទៅធម្មតាក្នុងជីវភាពនយោបាយ និងរដ្ឋបាល ហើយកន្លងមកខេត្តបាត់ដំបងបានផ្លាស់ប្ដូរអភិបាលខេត្តចំនួន១១រួចមកហើយ។ សម្ដេចបានស្នើឱ្យក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំតាមមន្ទីរជំនាញ អភិបាលនៃគណៈអភិបាល ក្រុង ស្រុក ផ្ដល់ការគាំទ្រជូនឯឧត្តម សុខ លូ ដើម្បីជំរុញនូវការចាត់ចែងការងារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងតួនាទីជាអភិបាលថ្មីនៃគណៈអភិបាលខេត្តបាត់ដំបង។

នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមបានគូសបញ្ជាក់អំពីព្រឹត្តិការណ៍ធំៗនៅឆ្នាំ២០២២ ជាពិសេសព្រឹត្តិការណ៍ដែលមិនអាចរំលងបាន គឺការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ ពង្រឹងការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ច បំរើជាតិ និងប្រជាជន តាមរយៈការដាក់ចេញគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ដោយឡែកព្រឹត្តិការណ៍ជាតិធំមួយទៀត គឺកម្ពុជានឹងទទួលធ្វើជាប្រធានប្ដូរវេនកិច្ចប្រជុំអាស៊ាន ខណៈនៅឆ្នាំ២០២៣ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ី។

ភ្ជាប់នឹងការបញ្ជាក់ខាងលើនេះ សម្ដេចក្រឡាហោមបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តទាំងអស់ ខិតខំថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជំរុញគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាបន្ទាត់នយោបាយមួយក្នុងការពង្រឹងសន្តិសុខសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន។ សម្ដេចបានបន្តថាគោលនយោបាយនេះ ត្រូវការការផ្សព្វផ្សាយ អនុវត្ត និងជំរុញការគាំទ្រពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្ដេចក៏បានបន្តគូសបញ្ជាក់អំពីការរៀនរស់ជាមួយកូវីដ-១៩ ដើម្បីធានាប្រក្រតីភាពនៃសេដ្ឋកិច្ច សង្គម ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចឧបនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំរដ្ឋបាលខេត្តទាំងអស់បន្តភារកិច្ចការពារបូរណភាពទឹកដីឱ្យបានជាដាច់ខាតជាមួយនឹងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែនដើម្បីធានាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ធ្វើយ៉ាងណាឱ្យពលរដ្ឋមានទីផ្សារលក់ផលិតផលឱ្យបានកាន់តែច្រើន ជំរុញការចរាចរណ៍ផ្លាស់ប្ដូរទំនិញទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនខុសច្បាប់។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តបាត់ដំបងនេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានបន្តគូសបញ្ជាក់អំពីការពង្រឹងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាល ការងារកំណែទម្រង់មុខងារសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងជំរុញការយកចិត្តទុកដាក់លើទឹកចិត្តដល់តួអង្គ៤នៅមូលដ្ឋាន រួមមានមេឃុំ ចៅសង្កាត់ ស្មើនឃុំស្មៀនសង្កាត់ មេប៉ុស្តិ៍នគរបាលឃុំសង្កាត់ និងមេភូមិ។

ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ខិតខំយកចិត្តទុកដាក់រួមគ្នាដោះស្រាយ ក្នុងនោះសម្ដេចផ្ទាល់ក៏បានបង្កើតយន្តការប្រមូលបញ្ហាយកមកដោះស្រាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផងដែរ ដោយសម្ដេចបានបន្តថាការបង្កើតយន្តការនេះក៏ជាផ្នែកមួយនៃការផ្ដល់ជម្រើសជូនពលរដ្ឋដែលមានបញ្ហាលំបាកក្នុងការដោះស្រាយបញ្ហា។ 

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីក៏បានផ្ដល់ការជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត ខិតខំរួមកម្លាំងសាមគ្គីគ្នាក្នុងការជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋជួយការលំបាកដោយសារជំងឺកូវីដ-១៩ និងដោយសារគ្រោះហន្តរាយធម្មជាតិ។ សម្ដេចក៏បានផ្ដល់ការលើកទឹកចិត្តដល់ក្រុមការងារក្រឡាហោមមនុស្សធម៌ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ និងឯកឧត្តម ច័ន្ទ សុផល ដែលបានបានក្លាយជាចលករមួយរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋ។ ជាមួយគ្នានេះសម្ដេចបានអំពាវនាវឱ្យថ្នាក់ដឹកនាំ ក្រុមការងារ និងវិស័យឯកជន រួមគ្នាផ្ដល់ការគាំទ្រដល់កិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋ៕







អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះកាយប្រឡាយ ផ្លូវ ដើម្បីធ្វើការរំដោះទឹក បញ្ជៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ពិសេសបញ្ជៀសការជន់លិចការរដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី

 


ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំមន្ត្រីជំនាញ កងកំលាំងទាំងបី និងអាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ចុះកាយប្រឡាយ ផ្លូវ ដើម្បីធ្វើការរំដោះទឹក បញ្ជៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ពិសេសបញ្ជៀសការជន់លិចការរដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី។

ទីតាំងដែលត្រូវធ្វើការស្ដាយ និងកាយបញ្ចៀសការជន់លិច រួមមាន ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់ចំណុចតំបន់ចាបយំ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានប្រឡាយ៩៤ និងប្រឡាយ៩៦ ជាប្រឡាយសំខាន់ក្នុងការរំដោះ និងជម្លៀសទឹក ដើម្បីបញ្ចៀសការជន់លិចផ្ទះប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ដែលជាបេះដូងរបស់ខេត្តកណ្ដាល និងទីតាំងមួយទៀត ស្ថិតនៅខាងលិចភ្នំស្អាង ក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលជាតំបន់សំខាន់ដើម្បីបញ្ចៀសការជន់លិច ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលគ្រោងនឹងធ្វើការហោះហើរនៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខនេះ៕






















វត្ថុធាតុដើម ឬរបបចំណី និងការថែទាំមិនបានល្អ ដែលនាំអោយមាន់មានបញ្ហាសាច់ស្លេក ឬសាច់ស និងរោមមិនដុះល្អ

 


វត្ថុធាតុដើម ឬរបបចំណី និងការថែទាំមិនបានល្អ ដែលនាំអោយមាន់មានបញ្ហាសាច់ស្លេក ឬសាច់ស និងរោមមិនដុះល្អ

1- ពពួកវត្ថុធាតុ ដែលនាំអោយមាន់មានបញ្ហាសាច់ស ឬស្លេក បើកាលណាបងប្អូនប្រើវាលើសកំរិតលើសលប់

- ចុងអង្ករ 

- កន្ទក់

- ដំឡូងមី

- បន្លែ

- បាយក្រៀម.......

សូមបញ្ជាក់ថា ពោត គឺជាវត្ថុធាតុដើមដែលសំបូរអង់លឿង ដែលជួយអោយមាន់បង្កើនសាច់លឿង និងជាវត្ថុធាតុចាំសំរាប់មាន់។

ដូច្នេះរាល់ការផ្តល់ចំណីប្រចាំថ្ងៃ ត្រូវកំណត់ពោត ជាគោល ឬអាចនិយាយបានថា ប្រើពោតអោយច្រើនជាងបន្តិចលើវត្ថុធាតុដើមខាងលើដូចជា ចុងអង្ករ កន្ទក់ ដំឡូងមី និងបន្លែ។

2- សំរាប់ការគ្រប់គ្រង និងថែទាំវិញ វាក៏មានឥទ្ធិពលខ្លាំងណាស់ដែរលើការដុះរោមមាន់ និងគុណភាពសាច់មាន់ (សាច់លឿង មិនស្លេក)

- ត្រូវចាំថា ការចិញ្ចឹមមាន់ស្រែ ត្រូវធ្វើម៉េចអោយមាន់ បានធ្វើលំហាត់ប្រាណ និយាយរួមត្រូវមានទីធ្លាសំរាប់ដើរលេង ឬដើរចំណី ក្នុងបរិវេណមួយយើងកំណត់ ជាពិសេសការដើរលេងនេះ វាអាចជួយមាន់បានសំយោគខ្លួនវាពីពន្លឺព្រះអាទិត្យ ដែលជាហេតុជំងឺដល់រោម និងស្បែកមាន់។

ការធ្វើបែបនេះ វាមិនត្រឹមតែជួយអោយមាន់ មានសាច់លឿងល្អ រោមដុះជិតនោះទេ តែវាបានជួយអោយមាន់សុខភាពល្អថែមទៀតផង!

- កន្លែងដាក់ ដែលមានធ្នើរសំរាប់ដេក ក៏អាចអោយមានធ្វើលំហាត់ប្រាណបានមួយចំណែកដែរ ដោយសារវាបានហក់លោតចេញឡើងៗ នៅឡើងដេក ឬចុះពីដេក។ ដូច្នេះវាជួយអោយសាច់ដុំមាន់រឹងមាំ មិនជ្រាយ ឬសាច់រអិល។

សូមបញ្ជាក់ជារួមថា តំរូវការទីផ្សារសំរាប់មាន់ស្រែ គឺមាន់មានរោមដុះជិត សាច់លឿង មិនស្លេក សាច់មិនរអិល មិនជ្រាយ។

@រក្សាសិទ្ធ រស់ ឆាំងគី


........................💞..........................

មានទទួលបង្រៀនតាមអនឡាញ មួយចេះ 35$ ជាមួយនឹងការប្រឹក្សាបច្ចេកទេសជូនបងប្អូនជាសិក្ខាកាម! ដូច្នេះបងប្អូនអាចចុះឈ្មោះរៀនបាន 092 955 189






កម្មវធីវ៉ាក់សាំង និងកម្មវិធីថែទាំកូនមាន់ (អាយុពីកើត ដល់ ២១ ថ្ងៃ) និងមាន់ជំទង់ (អាយុពី ២១ ថ្ងៃ ដល់ ទំងន់ កន្លះគីឡូក្រាម)!

 

១- កូនមាន់ (អាយុពីកើត ដល់ ២១ ថ្ងៃ)

កម្មវិធីប្រើប្រាស់ថ្នាំការពារថែទាំជំនួយសុខភាព

- កើតបានអាយុមួយថ្ងៃ ត្រូវដាក់ថ្នាំអាម៉ុក និងវីតាមីនចំរុះលាយទឹកអោយចំនួន ៣ ថ្ងៃជាប់គ្នា បន្ទាប់មកវីតាមីនចំរុះ អោយផឹករាល់ថ្ងៃក៏បានដែរ 

- ក្រោយធ្វើវ៉ាក់សាំងម្តងៗ ត្រូវលាយវីតាមីន ជាពិសេសវីតាមីនសេ ដើម្បីបង្កើនកំលាំង កុំអោយចាញ់វ៉ាក់សាំង ជាពិសេសអាចលាយថ្នាំបញ្ចុះកំដៅប៉ារ៉ា ដើម្បីជួយបញ្ចុះកំដៅដល់កូនមាន់ ពីព្រោះធ្វើវ៉ាក់សាំងហើយ កូនអាចឡើងកំដៅ ជាហេតុធ្វើអោយកូនមាន់អន់ចំណី និងងាយចាញ់វ៉ាក់សាំង

💥កម្មវិធីវ៉ាក់សាំង

- កូនមាន់អាយុ ចន្លោះពេល ៣ ទៅ ៥ ថ្ងៃ ធ្វើវ៉ាក់សាំងអុតបក្សី ដោយការជួសស្លាប

- កូនមាន់អាយុចន្លោះពី ៧ ទៅ ១២ ថ្ងៃ ធ្វើវ៉ាក់សាំងញ៉ូកាស អាយធូ (វ៉ាក់សាំងនេះ មានទាំង អឹម និងអេស) ដោយការបន្តក់ ចូលភ្នែក ឬមាត់ ហើយបើចង់រំលឹក អាចរំលឹកបាន ក្រោយបន្ទាប់ពីធ្វើវ៉ាក់សាំងលើកមុន រយ:ពេល ៥ថ្ងៃ

- វ៉ាក់សាំងហ្គុំបូរ៉ូ អាចធ្វើនៅអាយុចន្លោះ ១៣ ទៅ ១៧ថ្ងៃ ហើយការលាយទឹកអោយផឹក ហើយវ៉ាក់សាំងលាយទឹកនេះ ត្រូវអោយមាន់ផឹកអោយអស់ក្នុងរយ:ពេល ២ ម៉ោងយ៉ាងយូរ

💥កម្មវិធីថែទាំសុខភាពកូនមាន់

- ត្រូវផ្តល់ចំណីដែលមានគុណភាពល្អ ងាយរំលាយ បើមិនដូច្នេះទេកូនមាន់នឹងមានបញ្ហារាកឈាម ឬរួញកធ្លាក់ស្លាប ឬរាក

- ត្រូវផ្តល់កំដៅដល់កូនមាន់ អោយបានត្រឹមត្រូវ និងគ្រប់គ្រាន់ បើកំដៅមិនត្រូវនឹងតំរូវការរបស់វា នោះកូនមាន់ងាយផ្តាសាយ រួញក ធ្លាក់ស្លាប់ ជាពិសេសអត្រាងាប់ខ្ពស់

- ត្រូវគ្រប់គ្រងបរិយាកាសអោយបានល្អ ទាំងបរិយាកាសខាងក្រៅ (ខ្យល់ត្រជាក់) និងបរិយាកាសខាងក្នុង (ក្លិនមិនល្អឈួល ថប់ ខ្វះអុកសីុសែន)។ ចំណុចនេះកូនមាន់ក៏ងាប់ច្រើនដែរ ដោយសារការគ្រប់គ្រងមិនល្អ

- បញ្ហាទឹកត្រូវផ្តល់ទឹកស្អាត គ្មានមេរោគ

- ផ្តល់វាអោយនៅលើទ្រុងធ្នើរ សំណាញ់ យកល្អកុំក្រាលអង្កាម ដោយសារកូនមាន់អាចសីុក្បាលអង្កាម ដែលជាហេតុបណ្តាលអោយរាកឈាមបាន

២- មាន់ជំទង់ (អាយុពី ២១ ថ្ងៃ ដល់ ទំងន់ កន្លះគីឡូក្រាម)!

💥កម្មវិធីប្រើប្រាស់ថ្នាំការពារថែទាំជំនួយសុខភាព

- ត្រូវប្រើវីតាមីនចំរុះ រាល់សប្តាហ៍ យ៉ាងហោច ៤ ថ្ងៃម្តង ដើម្បីជំនួសសុខភាព និងការលូតលាស់លឿន

- បើមានការប្រែប្រួលអាកាសធាតុ ត្រូវប្រើថ្នាំ អាម៉ុក អេឡិចត្រូឡិច បើបក្សីពង ប្រើបន្ថែមមួយទៀត គឺ Heparol ដើម្បីទប់ស្កាត់ ការបង្កជំងឺជាយថាហេតុ។

- ក្រោយពេលធ្វើវ៉ាក់សាំង ត្រូវលាយវីតាមីន ជាពិសសវីតាមីសេ លាយទឹកអោយផឹក ដើម្បីកុំអោយមាន់ចាញ់វ៉ាក់សាំង

💥កម្មវិធីវ៉ាក់សាំង

- នៅពេលមាន់បានទំងន់ កន្លះគីឡូ ត្រូវចាក់វ៉ាក់សាំងអាសន្នរោគ ចាក់ត្រង់សាច់ដុំ


💥កម្មវិធីថែទាំសុខភាពកូនមាន់

- ត្រូវដាក់មាន់អោយរស់នៅលើទ្រុងធ្នើរ រហូតដល់ ទំងន់ កន្លះគីឡូក្រាម ពីព្រោះដើម្បីកាត់បន្ថយអត្រាឈឺ និងអត្រាងាប់

- ក្រោយពីចាក់សាំងហើយបានមួយ សប្តាហ៍ ទៅ ១០ ថ្ងៃ បងប្អូនទំលាក់មាន់ទាំងនោះចុះមកលើដីបានហើយ ដោយចូលក្នុងទ្រុងមាន់សាច់

- ត្រូវផ្តល់អំពូលកំដៅ បើសិនជាអាកាសធាតុចុះត្រជាក់ ឬមានភ្លៀងរលឹមជាប់ៗគ្នា

- ត្រូវប្រើថ្នាំទំលាក់សត្វល្អិត  ឬបរាសិត ដើម្បីជួយអោយមាន់ឆាប់ធំ និងគ្មានបរាសិត

@រក្សាសិទ្ធ: រស់ ឆាំងគី

យើងមានទទួលបង្រៀនបច្ចេកទេសចិញ្ចឹមមាន់ តាមអនឡាញ ដោយរៀនមួយចេះ 35$ ដោយមានការប្រឹក្សាពិគ្រោះយោបល់បច្ចេកទេស និងរាល់បញ្ហារបស់បងប្អូនសិក្ខាកាម ជាមួយខ្ញុំផ្ទាល់។ ដូច្នេះបងប្អូនចចុះឈ្មោះបាន 092955189

យើងក៏មានលក់ថ្នាំព្យាបាលមាន់ទា ជ្រូក គោក្របី ប្រកបដោយគុណភាពខ្ពស់ ព្យាបាលឆាប់ជាផងដែរ បងអាចកម្មង់បាន!






 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097