ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៣៨នាក់ ខណៈជាសះស្បើយ ៦០៥នាក់ និង៩នាក់ស្លាប់


 ភ្នំពេញ :ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញរកណីវិជ្ជមានថ្មីចំនួន ៦៥៥នាក់ ខណៈដែលអ្នកជាសះស្បើយមានចំនួន ៦០៥នាក់ និងស្លាប់ ៩នាក់ ។

គួរបញ្ជាក់ផងដែរថា គិតរហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុប ៣៧,៩៥៩នាក់ ក្នុងនោះអ្នកជំងឺ៣១,២២២នាក់ បានជាសះស្បើយ និង៣២០នាក់បានស្លាប់៕

ដោយ៖ AKP សម្រួលផ្សាយ៖ ANF

ក្រសួងបរិស្ថាន ចាត់ទុកមន្ត្រីឧទ្យានុរក្សជាឆ្មាំព្រៃ មិនមែនត្រឹមតែបំពេញភារកិច្ចតាមតួនាទី ឯកសណ្ឋានទេ តែជាឪពុកម្តាយ​ ដែលកំពុងថែរក្សាធនធានធម្មជាតិសម្រាប់កូនៗជំនាន់ក្រោយ

 


  ព្រះវិហារ: ថ្ងៃទី១២ ខែមិថុនា   ឆ្នាំ២០២១

មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានចាត់ទុកមន្រ្តីឧទ្យានុរក្សដែលកំពុងបំពេញតូនាទី ដើម្បីបុព្វហេតុបរិស្ថាននិងធម្មជាតិបច្ចុប្បន្នបានពុះពារប្រឈមនឹងឧបសគ្គ និងហានិភ័យខ្ពស់គ្រប់យ៉ាងដើម្បីអនុវត្តន៍កាតព្វកិច្ចរបស់ខ្លួនជាប្រចាំថ្ងៃនៅសមរភូមិនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភរិក្សជីវៈចម្រុះរបស់កម្ពុជា។

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាននៅចំពោះមុខមន្ត្រីឧទ្យានុរក្សនៅស្នាក់ការអូរកក់ក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលដែលឯកឧត្តមបានដឹកនាំប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នកសារព័ត៌មាន ចុះទៅបំពេញទស្សនកិច្ចនិងឈ្វេងយល់ពីការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា “បច្ចុប្បន្នអ្វីដែលមន្ត្រីឧទ្យានុរក្សកំពុងធ្វើ គឺមិនមែនគ្រាន់តែធ្វើក្នុងនាមតែជាមន្ត្រីឧទ្យានុរក្ស ដែលត្រូវបំពេញជាតួនាទីទៅតាមភារកិច្ចនៃឯកសណ្ឋានជាមន្ត្រីឧទ្យានុរក្សប៉ុណ្ណោះទេ តែពួកគាត់ធ្វើក្នុងនាមជាឪពុក ម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ”។

ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការកោតសរសើរពីការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ សត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន។

ឯកឧត្តមបានមានប្រសាសន៍ថា មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ក្នុងបុព្វហេតុការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទាំងនេះវាក៏បង្ហាញពីទឹកចិត្តមោះមុតដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍សង្កត់ធ្ងន់ថា មន្រ្តីរបស់យើងត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗពិសេសជនល្មើសអាចបង្កគ្រោះថ្នាក់នៅពេលមន្រ្តីយើងចុះអនុវត្តន៍ច្បាប់។ ក្រៅពីនេះ ពួកគាត់ក៏ប្រឈមទៅនឹងកត្តាផ្សេងៗទៀតដូចជា ជំងឺ ការឆ្លងកាត់ឧបសគ្គលំបាកៗជាច្រើនក្នុងពេលបំពេញការងារដូចជាទឹកជំនន់ សត្វដែលអាចបង្កគ្រោះថ្នាក់។ល។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សមិនត្រូវរុញរាឡើយក្នុងការអនុវត្តច្បាប់ បើទោះបីត្រូវប្រឈមនឹងហានិភ័យនៃការក្លាយជាគោលដៅរបស់ជនល្មើសពោលគឺធ្វើយ៉ាងណាការពារតំបន់ការពារធម្មជាតិឱ្យបានជាប់គង់វង្សយូរអង្វែងដល់កូនចៅយើងជំនាន់ក្រោយរបស់យើង។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ដែរថា បើទោះជាបច្ចុប្បន្ន ចំនួនមន្ត្រីឧទ្យានុរក្សនៅមានកម្រិតនៅឡើយ តែក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤ ដើម្បីបង្កើនប្រសិទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិ។ យុទ្ធសាស្ត្រទាំងនោះ មានដូចជាការល្បាតចល័តរបស់មន្ត្រីឧទ្យានុរក្ស ការរួមសហការជាមួយសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ និងនៅជាប់តំបន់ការពារធម្មជាតិ និងការអប់រំផ្សព្វផ្សាយពីសារប្រយោជន៍ព្រៃឈើទៅកាន់ប្រជាពលរដ្ឋ និងការបង្កើត សេដ្ឋកិច្ចមូលដ្ឋានជូនប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានកោតសរសើរចំពោះវីរភាព និងការលះបង់ដ៏មានតម្លៃរបស់មន្រ្តីឧទ្យានុរក្ស ហើយជាមួយគ្នាក៏បានបង្ហាញការកោតសរសើរពីស្ថាប័នពាក់ព័ន្ធក្នុងនេះដូចជាអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍និងពិសេសស្ថាប័នតុលាការដែលតែងបានចូលរួមអនុវត្តន៍ច្បាប់នាកន្លងមកសំដៅធ្វើយ៉ាងណាចូលរួមការពារធនធានធម្មជាតិរបស់យើងឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះមន្ត្រីឧទ្យានុរក្សមានចំនួនសរុបជាង ១ ២០០ នាក់ នៅទូទាំងប្រទេសកម្ពុជា ហើយក្នុងនេះមានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ខេត្ត៕

 ប្រភព៖ ក្រសួងបរិស្ថាន

ខេត្តព្រះវិហាររកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន២នាក់ទៀត, ម្នាក់ធ្វើដំណើរមកពីភ្នំពេញ និងម្នាក់ទៀតប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩



(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញជំងឺកូវីដ១៩ចំនួន២ករណីទៀតនៅស្រុករវៀង។

យោងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ទាំង២នាក់នេះ មានម្នាក់ធ្វើដំណើរមកពីរាជធានីភ្នំពេញ និងម្នាក់ទៀតជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញវិជ្ជមានកូវីដ១៩ចំនួន២៦ករណី ក្នុងនោះបានព្យាបាលជាសះស្បើយ៥ករណី និងកំពុងសម្រាកព្យាបាលមានចំនួន២១ករណីផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖



ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ជូនគោលដៅត្រួតពិនិត្យចរាចរណ៍ និងកន្លែងធ្វើចត្តាឡីស័កនានា


ភ្នំពេញ: ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវីរីជីស កាលពីដើមខែមិថុនា ឆ្នាំ២០២១នេះ បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ជូនគោលដៅត្រួតពិនិត្យចរាចរណ៍ និងកន្លែងធ្វើចត្តាឡីស័កនានានៅតាមបណ្តាខេត្ត ដើម្បីសម្រាលការលំបាក និងកាត់បន្ថយចំណាយរបស់កងកម្លាំងដែលកំពុងឈរជើងនៅតាមគោលដៅចំនួន១៩៤កន្លែង ដើម្បីការពារសន្តិសុខ និងរបៀបរៀបរយសង្គមដោយមិនខ្លាចនឿយហត់។

នេះគឺជាផ្នែកមួយនៃគម្រោងបរិច្ចាគប្រចាំខែជូនគោលដៅខាងលើក្រោមយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ដែលកំពុងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ស្ថាប័ននានា ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

គិតមកដល់ពេលនេះ «ទឹកចិត្តកម្ពុជា» បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈប្រមាណជិត២ម៉ឺនកេសជូនដល់ស្ថាប័នផ្សេងៗ៕


ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅក្នុងស្រុកកងមាស



 កំពង់ចាម: ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដំណើរដោយ លោកជំទាវអនុប្រធាន អចិន្ត្រៃយ៍ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា និងអនុសាខាស្រុក ព្រមទាំងសហការី បានយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ខូចខាតផ្ទះ សម្បែងនៅក្នុងស្រុកកងមាសចំនួន៣៨គ្រួសារ ដែលមកពីឃុំចំនួនបីគឺ ឃុំព្រែកកុយចំនួន ២៩ គ្រួសារ ឃុំរាយបាយចំនួន០៧គ្រួសារ និងឃុំព្រែកក្រប៉ៅចំនួន០២គ្រួសារ កាលពីព្រឹក ថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ ក្នុងបរិវេណវត្តជេតពន «ហៅវត្តត្រី » នៅក្នុងឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជា ខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ដែលបានជួបគ្រោះមហន្តរាយធម្មជាតិ បង្កឱ្យខូច ខាតទ្រព្យសម្បត្តិលំនៅឋាន ព្រមទាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់ ការលំបាក នានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ អ្វីឡើយគឺស្របតាមទិសស្លោក " ទីណាមានទុក្ខលំបាក ទីនោះមានកាក បាទក្រហមកម្ពុជា " ។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិតទុកដាក់ ខ្ពស់លើបញ្ហាសុខភាព ព្រោះជាទ្រព្យសម្បត្តិដ៏សំខាន់ណាស់ ពិសេសក្នុងបរិបទនៃជំងឺកូវីដ ១៩ដ៏កាចសាហាវនេះ ត្រូវចេះរស់នៅតាមរបទគន្លងថ្មី គឺត្រូវអនុវត្តន៍តាមវិធានការ ៣កុំ និង៣ការពារ របស់សម្តចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលឱ្យបានជាប់ជាប្រចាំទើប យើងទទួលបាននូវសុខភាពល្អ ហើយកាត់ផ្តាច់ការចម្លងការរាលត្បាតនៃជំងីកូវីដ-១៩ ដល់ ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិយើង និងត្រូវខិតខំបង្កើនការដាំដុះដំណាំរួមផ្សំ និងការ ចិញ្ចឹមសត្វគ្រប់ប្រភេទសម្រាប់ទ្រទ្រង់ក្នុងជីវភាពគ្រួសារ ក្នុងកាលៈទេសៈនៃការរាត្បាត នៃជំងឺកូវីដ១៩នេះ។

ចំពោះអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះទាំង ៣៨គ្រួសារ ដោយក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) អាវយឺត២ និងថវិកាអ្នកដែលរងគ្រោះធ្ងន់ធ្ងរ ចំនួន ០៦គ្រួសារទទួលបានថវិកា ៣០០,០០០រៀល និងអ្នកដែលខូចខាតមធ្យមចំនួន ៣២គ្រួសារ ទទួលបាន ថវិកា ២០០,០០០ រៀល៕ដោយ ឆាយ ម៉ុត

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយមនុស្សធម៌ជាអង្ករចំនួន ៤តោន ពីសមាគមអតីតនិស្សិតកម្ពុជា-សូវៀត (រុស្ស៊ី) ដើម្បីជួយឧបត្ថម្ភបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

 


ភ្នំពេញ :ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលអំណោយមនុស្សធម៌ជាអង្ករចំនួន ៤តោន ពីសមាគមអតីតនិស្សិតកម្ពុជា-សូវៀត (រុស្ស៊ី) ដើម្បីជួយឧបត្ថម្ភបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។


ការដ្ឋានធ្វើស្ពាន៧កន្លែង និងបុកសុីផាយនៅប្រឡាយទួលពង្រ១ សម្រេចបាន៨៥ភាគរយហើយគ្រោងបញ្ចប់នៅពាក់កណ្តាលខែកក្កដាខាងមុខ


រាជធានី​ភ្នំពេញ៖ បើទោះបី ជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី យ៉ាងណាក្តី ក៏ប៉ុន្តែការដ្ឋានធ្វើស្ពានចំនួន ៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នៅតែមាន ដំណើរការសកម្មភាពយ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១១ ខែមិថុនានេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយ ហើយ នឹងគ្រោងរួចរាល់នៅក្នុងពាក់ កណ្តាលខែកក្កដាឆ្នាំ ២០២១ខាងមុខនេះ ។ លោកសាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១១ មិថុនានេះថា ដោយ មានការណែនាំនិងចង្អុល បង្ហាញពីឯកឧត្តម​ ឃួងស្រេង​ អភិបាលរាជធានីភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ សហការជា មួយមន្ទីរធនធានទឹកនិងអាជ្ញា ធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ ៨ ម៉ែត្រនិងជម្រៅ ២ ម៉ែត្រដោយធ្វើការសាង សង់ស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ត្រឹមថ្ងៃទី១១ ខែ មិថុនានេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៨៥ ភាគរយហើយ នឹងគ្រោងរួច រាល់នៅក្នុងពាក់កណ្តាលខែកក្កដឆ្នាំ២០២១ខាងមុខនេះ ។ លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌមានជយ័ទៅកាន់បឹងជើងឯកនិង​បន្ត​ហូរ​ទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគំរោងការនេះ បញ្ចប់វានឹងអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀង បានមួយកម្រិធំ។ លោកសាំ ពិសិដ្ឋ បានបន្តទៀតថា ៖ក្នុងពេលសាងសង់ស្ពាន៧កន្លែងនេះ យើងបានដាក់លូប្រអប់បណ្តោះអាសន្ន ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវមួយចំនួនកាលពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លង មក។ចំណែកនៅមុខផ្ទះប្រជា ពលរដ្ឋដែលបានកាត់ផ្តាច់ផ្លូវ យើងបានបុកស៊ីផាយ ដើម្បីទប់ដីកុំឱ្យបាក់ប្រវែងជាង ២០០ម៉ែត្រផងដែរ។ គម្រោងស្តារប្រឡាយទួល ពង្រ១ ដែលជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤ ៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន ៣ ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីបម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវ ជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង ១២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ។ គួរបញ្ជាក់ថា ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលីតាមបែបសាសនា ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី ២១ខែមីនាឆ្នាំ២០២១ ក្រោមវត្តមានលោកហែម ដារិទ្ធ អភិ បាលខណ្ឌពោធិ៍សែនជ័យ ៕

​ 

ក្រោយបញ្ចប់នៅភ្នំពេញ កងទ័ពទទួលបានបទបញ្ជាថ្មី ចុះចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតាមខេត្តជិត ១លាននាក់ទៀត

 


(ភ្នំពេញ)៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ គ្រោងនឹងបិទបញ្ចប់ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ទាំងដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញជិត ១លាននាក់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះហើយ។ ទន្ទឹមនឹងការបិទបញ្ចប់ប្រតិបត្តិការចាក់ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញហើយនោះ ក្រុមការងាររបស់កងទ័ពក៏ទទួលបានបទបញ្ជាថ្មីចុះទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានប្រាប់អង្គភាពព័ត៌មាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៅអតីតតំបន់ក្រហមក្នុងខណ្ឌទាំង៦ ក្នុងរាជធានីភ្នំពេញ នឹងបិទបញ្ចប់ទាំងដូសទី១ និងទី២នៅថ្ងៃទី២០ ខែមិថុនា។ ប្រតិបត្តិការជិតពីរខែនេះ កងទ័ពចាក់ជូនប្រជាពលរដ្ឋបានចំនួន ៩៩៣,៩០២នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងដែរថា ក្រោយពេលបិទបញ្ចប់ប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញកងទ័ពនឹងចេញប្រតិបត្តិការនៅតាមបណ្តាខេត្តបន្តទៀត ដោយសហការជាមួយមន្ទីរសុខាភិបាលខេត្ត។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បណ្តាខេត្តដែលកងទ័ពទទួលបានបញ្ជាចុះទៅប្រតិបត្តិការជាបន្តនោះ រួមមានខេត្តព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពង់ចាម និងស្វាយរៀង។

មេទ័ពដែលទទួលបន្ទុកលើការងារដឹកនាំប្រតិបត្តិការចាក់វ៉ាក់សាំងរូបនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋមុខសញ្ញាដែលនឹងត្រូវចាក់ក្នុងខេត្តទាំង៥នេះ មានចំនួន ១,២៤០,៤១២នាក់ ហើយកងទ័ពត្រូវទទួលភារកិច្ចចាក់ជាង ៨៣ម៉ឺននាក់។

បើតាមផែនការប្រតិបត្តិការចុះចាក់វ៉ាក់សាំងនៅតាមបណ្តាខេត្តអាចនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមិថុនា បន្ទាប់ពីការទទួលបានវ៉ាក់សាំងពីប្រទេសចិនបន្ថែមទៀតនៅថ្ងៃទី១៩ ខែមិថុនា។ ការចាក់នេះ នឹងធ្វើជាជំហានៗដោយអនុលោមតាមចំនួនវ៉ាក់សាំង។ ខេត្តដែលនឹងចាប់ផ្តើមមុនគេ គឺខេត្តព្រះសីហនុ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា កងទ័ពទាំងអស់មានការប្តេជ្ញាចិត្តខ្ពស់ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងនេះទោះបីមានការលំបាក ឬនឿយហត់យ៉ាងណាក៏ដោយ ដើម្បីសម្រេចផែនការដែលរាជរដ្ឋាភិបាលដាក់ជូន និងដើម្បីជួយប្រជាពលរដ្ឋឱ្យចៀសផុតពីការវាយប្រហារនៃមេរោគកូវីដ១៩។

«កងទ័ពកើតពីពីប្រជាជន យើងធ្វើការងារទាំងឡាយដើម្បីប្រជាជន។ ការងារចាក់វ៉ាក់សាំងនេះ គឺមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋយើងចៀសផុតពីការយាយីនៃជំងឺកូវីដ១៩ ដូច្នេះកងទ័ពទាំងអស់មានការប្តេជ្ញាចិត្តខ្ពស់ណាស់។ យើងឃើញហើយថា រយៈពេលជាងមួយខែនេះ កងទ័ពយើងធ្វើប្រតិបត្តិការអត់មានឈប់សម្រាកទេ។ ទោះយើងលំបាក យើងនឿយហត់ តែពួកយើងរីករាយជាមួយប្រតិបត្តិការដ៏មានសារសំខាន់សម្រាប់ជាតិ និងប្រជាជនរបស់យើងនេះ»។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ គូសបញ្ជាក់។

លោក ឥត សារ៉ាត់ បន្តថា «សម្រាប់ប្រតិបត្តិការថ្មីនេះ កងទ័ពយើងនៅតែតាំងចិត្តខ្ពស់ក្នុងការបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់បំផុត ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យសម្រេចតាមផែនការដែលរាជរដ្ឋាភិបាលប្រគល់ជូន»

ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនាពេលកន្លងទៅ ជាពិសេសនៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ក្រុមការងារកងទ័ពទទួលបានការវាយតម្លៃ និងកោតសរសើរពីប្រជាពលរដ្ឋថា ចាក់បានលឿនជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឥរិយាបថល្អជាមួយប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំង។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានលើកឡើងថា ក្រុមការងារកងទ័ពបានចូលរួមចំណែកយ៉ាងសំខាន់លើការងារចាក់វ៉ាក់សាំងនេះ។ លោកស្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការចាក់វ៉ាក់សាំងនាពេលកន្លងមកនេះ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណដល់ក្រុមការងារចាក់វ៉ាក់សាំងមកពីក្រសួងការពារជាតិ និងបណ្តាអង្គភាពទាំងអស់ ដែលបានប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ។

ជាមួយនឹងការទទួលបានភារកិច្ចថ្មី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានស្នើដល់ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិទាំងអស់ បន្តប្រកាន់ស្មារតីទទួលខុសត្រូវលើការងារចាក់វ៉ាក់សាំងនេះ ចាក់ឱ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស និងត្រូវមានកិច្ចសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការចាក់វ៉ាក់សាំងនៅតាមខេត្តទទួលបានជោគជ័យតាមការគ្រោងទុក៕




លោកជំទាវ ដួង កែវចន្តា សមាជិកាក្រុមប្រឹក្សាខេត្តកែប អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី ការរៀបចំ​គម្រោងសេវាសង្គមរបស់រដ្ឋបាលរាជធានី-ខេត្ត ប្រចាំឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីតំណាងអង្គការ UNICEF ។

 កែប : ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១លោកជំទាវ ដួង កែវចន្តា សមាជិកាក្រុមប្រឹក្សាខេត្តកែប អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី ការរៀបចំ​គម្រោងសេវាសង្គមរបស់រដ្ឋបាលរាជធានី-ខេត្ត ប្រចាំឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីតំណាងអង្គការ UNICEF ។


អភិបាលរងខេត្ត ជំរុញឱ្យម្ចាស់រោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

 កំពង់ឆ្នាំង:  ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក អម សុភា អភិបាលរងខេត្ត និងសហការី បានចុះអប់រំផ្សព្វផ្សាយ និងជំរុញឱ្យម្ចាស់រោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោកអភិបាលរងខេត្ត បានជំរុញបែបនេះនៅថ្ងៃ១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ នៅរោងចក្រ អឹម និង វ៉េ ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោក បានមានប្រសាសន៍បន្តថា ជំងឺកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង កំពុងតែកើតឡើងជាបន្តបន្ទាប់ បង្ករឱ្យមនុស្សឈឺនិងស្លាប់គួរឱ្យព្រួយបារម្ភបំផុត ហើយដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំងកុំឱ្យរីករាលដាលបន្តទៀតចូលក្នុងសហគមន៍ រោងចក្រ សហគ្រាស និងក្រុមគ្រួសារយើង ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងសុខាភិបាលកំពុងតែយកចិត្តទុកដាក់ខ្ពស់លើការវិវឌ្ឍនៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសលើចរាចរណ៍នៃវីរុសកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី ហើយអ្នកវិទ្យាសាស្រ្ត វេជ្ជសាស្ត្របានរកឃើញជាបណ្តើរៗ និងដែលបានលើកឡើងរួមគ្នាជាមួយអង្គការសុខភាពពិភពលោក ពីភាពឆ្លងសាហាវហើយលឿន និងធ្ងន់ធ្ងរជាងវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតបច្ចុប្បន្ននៅក្នុងប្រទេស ក្នុងតំបន់ និង នៅលើសកលលោក។

លោក បានបន្តថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ គ្រប់សាខា និង អនុសាខា តែងតែបានអនុវត្តន៍តាមការណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានបន្តចុះធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយជាប្រចាំ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីអនាម័យ និង វិធានការនានាក្នុងការថែទាំសុខភាព ប្រយោជន៍ចៀសផុតពីជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនកម្មករ កម្មការនីទាំងអស់ត្រូវរក្សាសុខភាព រក្សាអនាម័យ និងចូលរួមអនុវត្តន៍តាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល។ ម៉្យាងវិញទៀត ប្រសិនបើមានរោគសញ្ញាក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណីមានរោគសញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាលរបស់រដ្ឋ ឬទូរស័ព្ទទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ ដើម្បីសាកសួរព័ត៌មាន ។

នៅក្នុងឱកាសនោះ លោក អម សុភា ក៏បានអំពាវនាវដល់ម្ចាស់រោងចក្រ កម្មករ កម្មការិនីទាំងអស់ ត្រូវថែទាំសុខភាព, រក្សាអនាម័យ និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង ៣កុំ ចូលរួមអនុវត្តន៍ឱ្យបានទាំអងស់គ្នា ៕

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097