ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

ការដ្ឋានធ្វើស្ពាន៧កន្លែង និងបុកសុីផាយនៅប្រឡាយទួលពង្រ១ សម្រេចបាន៨៥ភាគរយហើយគ្រោងបញ្ចប់នៅពាក់កណ្តាលខែកក្កដាខាងមុខ


រាជធានី​ភ្នំពេញ៖ បើទោះបី ជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាននិងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មី យ៉ាងណាក្តី ក៏ប៉ុន្តែការដ្ឋានធ្វើស្ពានចំនួន ៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នៅតែមាន ដំណើរការសកម្មភាពយ៉ាងមមាញឹក ដោយគិតមកដល់ត្រឹមថ្ងៃទី១១ ខែមិថុនានេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៨៥ភាគរយ ហើយ នឹងគ្រោងរួចរាល់នៅក្នុងពាក់ កណ្តាលខែកក្កដាឆ្នាំ ២០២១ខាងមុខនេះ ។ លោកសាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១១ មិថុនានេះថា ដោយ មានការណែនាំនិងចង្អុល បង្ហាញពីឯកឧត្តម​ ឃួងស្រេង​ អភិបាលរាជធានីភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ សហការជា មួយមន្ទីរធនធានទឹកនិងអាជ្ញា ធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ ៨ ម៉ែត្រនិងជម្រៅ ២ ម៉ែត្រដោយធ្វើការសាង សង់ស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ត្រឹមថ្ងៃទី១១ ខែ មិថុនានេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៨៥ ភាគរយហើយ នឹងគ្រោងរួច រាល់នៅក្នុងពាក់កណ្តាលខែកក្កដឆ្នាំ២០២១ខាងមុខនេះ ។ លោកបន្តថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌមានជយ័ទៅកាន់បឹងជើងឯកនិង​បន្ត​ហូរ​ទៅកាន់ស្ទឹងជ្រៅ ។ នៅពេលគំរោងការនេះ បញ្ចប់វានឹងអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀង បានមួយកម្រិធំ។ លោកសាំ ពិសិដ្ឋ បានបន្តទៀតថា ៖ក្នុងពេលសាងសង់ស្ពាន៧កន្លែងនេះ យើងបានដាក់លូប្រអប់បណ្តោះអាសន្ន ដោយសារតែយើងបានកាត់ផ្តាច់ផ្លូវមួយចំនួនកាលពីជំនន់ទឹកភ្លៀងនារដូវវស្សាកន្លង មក។ចំណែកនៅមុខផ្ទះប្រជា ពលរដ្ឋដែលបានកាត់ផ្តាច់ផ្លូវ យើងបានបុកស៊ីផាយ ដើម្បីទប់ដីកុំឱ្យបាក់ប្រវែងជាង ២០០ម៉ែត្រផងដែរ។ គម្រោងស្តារប្រឡាយទួល ពង្រ១ ដែលជាប្រឡាយបេតុងនេះ មានទទឹង ៨ម៉ែត្រ បណ្ដោយ ៤ ៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន ៣ ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីបម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវ ជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង ១២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ។ គួរបញ្ជាក់ថា ការដ្ឋានធ្វើស្ពានចំនួន៧កន្លែង និងបុកសុីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ នៅប្រឡាយទួលពង្រ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះ បានធ្វើពិធីក្រុងពាលីតាមបែបសាសនា ជាមួយក្រុមហ៊ុនទទួលម៉ៅការ កាលពីថ្ងៃទី ២១ខែមីនាឆ្នាំ២០២១ ក្រោមវត្តមានលោកហែម ដារិទ្ធ អភិ បាលខណ្ឌពោធិ៍សែនជ័យ ៕

​ 

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097