ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

គ្រួសារក្រីក្រមួយនៅក្នុងឃុំឫស្សីស្រុកខាងលិច នៃស្រុកកំពង់ត្រាច កំពុងស្រែកដង្ហោយសុំជំនួយមនុស្សធម៌!!

 



ខេត្តកំពត៖ នៅរសៀលថ្ងៃអង្គារ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព-សៈ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នៅវេលាម៉ោង០១ៈ៣០នាទីនេះ ក្រុមការងាររបស់គេហទំព័រនិស្សិតខ្មែរបានទទួលបានព័ត៌មានមួយគួរឲ្យរន្ធត់ និងសង្វេគបំផុតនោះគឺ មានគ្រួសារមួយក្រីក្រដែលមានសមាជិកបួននាក់គឺមានម្តាយ និងកូនៗបីនាក់។


សូមបញ្ជាក់ផងដែរថា គ្រួសារដ៏សែនកម្សត់នេះស្ថិតនៅភូមិកោះស្នារ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលម្តាយមានឈ្មោះថា កែវ ខន អាយុ៦០ឆ្នាំ មុខរបរកម្មករ កូនទីមួយឈ្មោះ ទេវ ជ័យ ភេទប្រុស អាយុ២៥ មុខរបរ នេសាទ(ដើរជីកក្តាម) កូនទីពីរ ឈ្មោះទេវ ហ៊ីម ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្ស និងកូនទីបីឈ្មោះ ទេវ ជឿន ភេទប្រុស ជាសិស្ស។


បើតាមសម្តីបញ្ជាក់ប្រាប់ពីអ្នកភូមិបានឲ្យដឹងថា គ្រួសារមួយនេះពិតជាក្រីក្រមែន សូម្បីផ្ទះសម្បែងក៏មិនមានសមរម្យដូចអ្នកស្រុកដទៃដែរ  ហើយបើជីវភាពវិញគឺរកបានព្រឹកខ្វះល្ងាច។



អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង និងឧបត្ថម្ភថវិកាជូន យាយ៣រូបអាយុជាង១០០ឆ្នាំ ដែលស្ម័គ្រចិត្តចាក់វាក់សាំងបង្ការកូវីដ១៩

 



ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត និងអភិបាលក្រុងកំពង់ឆ្នាំង បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង នៅមណ្ឌលចាក់វ៉ាក់សាំងស្ថិតក្នុងបរិវេណវត្តអារញ្ញិការាម នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នា ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។




ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានលំឱនកាយគោរពលោកយាយចាស់ជរាចំនួន ៣រូប មានព្រះជន្ម ១០៦ឆ្នាំ,​ ១០៤ឆ្នាំ និង ៨៧ឆ្នាំ ដែលបានស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួច ឯកឧត្តមអភិបាលបានជូនថវិកាដល់លោកយាយទាំង៣នាក់ ក្នុងម្នាក់ៗចំនួន ៨០ម៉ឺនរៀល។



លោកយាយទាំង៣នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង បានសម្ដែងការដឹងគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់។ 


ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង សូមរួសរាន់អញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងដែលនៅជិតបំផុត និងសូមបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់វិធានការ ៣ការពារ ៣កុំ។



ថ្នាក់ដឹកនាំសមាគមសេរីភាព អ្នកសារព័ត៌មានកម្ពុជា កំពុងឆ្លងមតិយោប់ល់គ្នាតាមតេឡេហ្គ្រាមដោយបង្ហាញពីក្តីកង្វល់ ចំពោះការកេីនឡេីងនូវបណ្តឹងព្រហ្មទ័ណ្ឌទៅលេីអ្នកសារព័ត៌ មាន។




 

លទ្ធផលនែការឆ្លងមតិយោបល់នេះនឹងធេី្វជាព័ត៌មានលម្អិត

ដោយខ្ញុំបាទហង្ស ចក្រា ចាងហ្វាងការផ្សាយសារព័ត៌មានខ្មែរម្ចាស់ស្រុក សំុការអនុញ្ញាតពីឯកឧត្តមយ៉ែម ណយ ប្រធាន

នាយកដ្ឋានមណ្ឌលព័ត៌មាន និងជាទីប្រឹក្សាក្រសួងព័ត៌មាន

ដេីម្បីសម្ភាសន៍ជុំវិញបញ្ហានេះថែមទៀតផង។


យេីងសង្ឃឹមថា អី្វនឹងល្អប្រសេីរុឡេីងវិញជាមិនខាន សម្រាប់់

ស្ថាប័នយុត្តិធម៌ និងអ្នកសារព័ត៌មានកម្ពុជា។


អរគុណលោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារ

ព័ត៌មានកម្ពុជាដែលបានគាំទ្រគំនិតនេះជាអាទិភាពសម្រាប់

អ្នកសារព័ត៌មានយកទៅពិចារណា៕ហង្ស ចក្រា






ឯកឧត្តម ងួន រតនៈ ចុះសួរសុខទុក្ខក្រុមគ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

 


បាត់ដំបង: ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅរសៀលថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និង ចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ជូនដល់ប្រជាពលរដ្ឋ៤៥គ្រួសារ ដែលមានជីវភាពខ្វះខាត និងក្រុមគ្រួសារស្ថិតក្នុងតំបន់ក្រហម ដែលបានបិទខ្ទប់កន្លងមក នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បាននាំយកប្រសាសន៍ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ដែលសម្ដេចតែងតែគិតគូរជានិច្ចដល់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ។

ដោយក្នុងនោះ ឯកឧត្តម បានណែនាំដល់ក្រុមការងារចុះជួយខេត្តបាត់ដំបង ឱ្យធ្វើការស្វែងរកអ្នកដែលមានបញ្ហាជីវភាពកំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ហើយសម្ដេចនឹងធ្វើផ្ដល់ជូនជាស្បៀង ថវិកា ឬគ្រឿងឧបភោគបរិភោគ តាមរយៈរដ្ឋបាលខេត្តបាត់ដំបង ឬក្រុមការងារចុះជួយខេត្ត ជូនដល់ប្រជាពលរដ្ឋ ដើម្បីអាចធ្វើការដោះស្រាយជីវភាពបានមួយគ្រាផងដែរ ។

ឯកឧត្តម ងួនរតនៈ បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមអនុវត្តន៍៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងវិធានការរបស់រដ្ឋបាលខេត្តបាត់ដំបងឱ្យបានខ្ជាប់ខ្ជួន លុបបំបាត់សកម្មភាពនានាដែលអាចបង្កឱ្យមានការឆ្លងរីករាលដាលជាសហគមន៍ ។

នៅពេលដែលប្រជាពលរដ្ឋអនុវត្តន៍វិធាន ការ៣កុំ ៣ការពារ បានខ្ជាប់ខ្ជួនហើយ សភាពការណ៍នៅក្នុងខេត្តនឹងប្រែជាល្អប្រសើរ ហើយដំណើរការអាជីវកម្ម ការលក់ដូរ មុខរបរ ក៏អាចនឹងដំណើរបាន ប្រជាពលរដ្ឋនឹងដោះស្រាយជីវភាពបានយ៉ាងល្អប្រសើរផងដែរ។

អំណោយដែលចែកជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ, ម៉ាស១ប្រអប់, ជែលលាងដៃ១ដប។

សម្រាប់ប្រជាពលរដ្ឋ៤៥គ្រួសារ ដែលមានជីវភាពខ្វះខាត និងក្រុមគ្រួសារស្ថិតក្នុងតំបន់ក្រហម ដែលបានបិទខ្ទប់កន្លងមក នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង៕

 (ប្រភពះរដ្ឋបាលខេត្តបាត់ដំបង)  

រដ្ឋធានីរបស់ប្រទេសឥណ្ឌូណេស៊ីនឹងបើកសាលារៀនឡើងវិញចាប់ពីថ្ងៃទី៣០ ខែសីហា


 ភ្នំពេញថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

រដ្ឋាភិបាលរដ្ឋធានីហ្សាការតាគ្រោងនឹងបើកសាលារៀនឡើងវិញចាប់ពីថ្ងៃទី៣០ ខែសីហា បន្ទាប់ពីវិធានការរឹតត្បិតទៅលើសកម្មភាពសហគមន៍ (PPKM) ត្រូវបានលើកលែង។

កាលពីថ្ងៃទី២៥ ខែសីហា លោក Taga Radja Gah មកពីទីភ្នាក់ងារអប់រំនៃតំបន់ពិសេសហ្សាការតាបាននិយាយថា សាលារៀននៅរដ្ឋធានីហ្សាការតានឹងបើកថ្នាក់រៀនធម្មតាចាប់ពីថ្ងៃទី៣០ ខែសីហា ខណៈដែលរដ្ឋធានីហ្សាការតាអាចគ្រប់គ្រងជំងឺកូវីដ-១៩ បាន។ ដូច្នេះ សាលារៀននឹងបន្តគោរពតាមបទបញ្ជាសុវត្ថិភាពសុខភាព ដោយមានថ្នាក់រៀននៅថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ និងមានការសម្លាប់មេរោគក្នុងបរិវេណសាលារៀនដែលធ្វើឡើងនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។ ថ្នាក់រៀននីមួយៗនឹងដំណើរការដោយមានសិស្សអតិបរមាត្រឹម ៥០ភាគរយក្នុងការបង្រៀនមួយពេល។

នៅពេលមុននេះ នៅក្នុងកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃទី២៣ ខែសីហា រដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិជ្ជាឥណ្ឌូណេស៊ី លោក Nadiem Makarim បានសង្កត់ធ្ងន់ទៅលើភាពបន្ទាន់នៃការរៀបចំការរៀនសូត្រដោយផ្ទាល់។ លោកបានប៉ាន់ប្រមាណថា វានឹងចំណាយពេលប្រហែល ២ឆ្នាំកន្លះដើម្បីបញ្ចប់ការចាក់វ៉ាក់សាំងដល់សិស្សទាំងអស់នៅទូទាំងប្រទេស ហើយចំណុចនេះនឹងដាក់សម្ពាធទៅលើប្រព័ន្ធអប់រំ។ ដូច្នេះ លោកបានិយាយថា វាជាការចាំបាច់ដែលត្រូវនាំសិស្សមករៀននៅសាលារៀនវិញក្នុងពេលឆាប់ៗនេះ ទន្ទឹមនឹងមានការពង្រឹងទៅលើការគ្រប់គ្រងជំងឺផងដែរ។

ទាក់ទងនឹងការចាក់វ៉ាក់សាំង រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងរៀបចំផែនការកម្មវិធីចាក់វ៉ាក់សាំងឯករាជ្យនៅឆ្នាំ២០២២ ដែលនឹងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដែលបង់ប្រាក់ ហើយប្រជាជននឹងអាចជ្រើសរើសវ៉ាក់សាំងតាមតម្រូវការ។

កាលពីថ្ងៃទី២៥ ខែសីហា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani បាននិយាយថា ផែនការចាក់វ៉ាក់សាំងដែលត្រូវបង់ប្រាក់នេះនឹងត្រូវអនុវត្តស្របជាមួយកម្មវិធីចាក់វ៉ាក់សាំងជាតិនាពេលបច្ចុប្បន្ននេះ។ លោកស្រីបានពន្យល់ថា កម្មវិធីបែបនេះនឹងជួយបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុមួយចំនួនសម្រាប់ថវិការដ្ឋសម្រាប់ការការពារការរីករាលដាលនៅឆ្នាំខាងមុខ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) 

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិភាក្សាការពារគម្រោងថវិកាឆ្នាំ២០២២ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

 


កណ្តាល: ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅរសៀលថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិ  បាលខេត្តកណ្តាល ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការពារគម្រោងថវិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល តាមប្រព័ន្ធ Online Zoom ដែលកិច្ចប្រជុំដឹកនាំដោយឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិត ជូ គឹមឡេង បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ទីរអង្គភាពទាំងអស់ ដើម្បីអនុវត្តន៍គម្រោងថវិការឱ្យបានត្រឹមត្រូវ រលូន និងទាន់ពេលវេលា ស្របតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្នុងឆ្នាំ២០២២ និងលិខិតបទដ្ឋានគតិយុទ្ធនានា។

ដើម្បីធានាឱ្យថវិកាឆ្នាំ២០២២ ក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់អនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល មន្ទីរអង្គភាពទាំងអស់ ត្រូវពង្រឹងលើការគ្រប់គ្រង និងការអនុវត្តគម្រោងថវិការបស់ខ្លួន ឱ្យបានត្រឹមត្រូវច្បាស់លាស់ ទាំងការគ្រប់គ្រងការប្រមូលចំណូល និងការអនុវត្តចំណាយក៏ត្រូវតែគោរពច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាពិសេសត្រូវអនុវត្តន៍ចំណាយឱ្យមានប្រសិទ្ធភាព ចំទិសដៅអាទិភាពពិតប្រាកដ និងមានភាពសន្សំសំចៃខ្ពស់ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានស្នើសុំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់គម្រោងថវិកាឱ្យបានច្រើន និងសមស្រប ដើម្បីបង្កើនលទ្ធភាពដល់រដ្ឋបាលខេត្ត យកទៅអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍខេត្ត និងការផ្ដល់សេវានានាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលាតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕

 (ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល )

ឯកឧត្តម ជា សុមេធី អញ្ជើញពិនិត្យចុះពិនិត្យវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូវី១៩ ដល់កុមារ និងយុវវ័យ នៅក្រុងព្រៃវែង

 ព្រៃវែង: ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដើម្បីបង្កើននូវសុវត្ថិភាព និងបង្ការទប់ស្កាត់ជំងឺចូលក្នុងសហគមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ថិតនៅក្នុងទីតាំង សាលាបឋមសិក្សាសម្ដេចតេជោក្រុងព្រៃវែង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ រូបថត÷ AKP-ព្រៃវែង


មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេស និងចុះត្រួតពិនិត្យទំហំផ្លូវជាក់ស្ដែង ក្នុងភូមិទួលក្រឡាញ់


កំពង់ឆ្នាំង៖ នារសៀលថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេស នឹងចុះត្រួតពិនិត្យទំហំផ្លូវជាក់ស្ដែង ដឹកនាំដោយលោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីរ និងជានាយករងកម្មវិធី។

ក្នុងនោះក្រុមការងារបានចុះត្រួតពិនិត្យទំហំផ្លូវជាក់ស្ដែង ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកប្រធាន អនុប្រធានក្រុមចុះបញ្ជីដីធ្លីក្រុមទី២ មន្ត្រីផ្នែក GIS មន្ត្រីកំណត់ព្រំ មន្ត្រីវាស់វែង សរុបចំនួន ១១នាក់ ៕​ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង​​ 

ឯកឧត្តម ឃួង ស្រេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន កម្ពុជា និងម្ចាស់បុរីទាំងអស់ក្នុងរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ

 


ភ្នំពេញ :ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា វិស័យសំណង់ គឺជាវិស័យមួយដែលបាន និងកំពុងដំណើរការយ៉ាងមមាញឹកនៅរាជធានីភ្នំពេញ ក៏ដូចជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទោះបី ប្រទេសកម្ពុជា ស្ថិតក្នុងដំណាក់កាលជំងឺកូវីដ-១៩ ក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យនេះ នៅតែដំណើរការទៅមុខ មិនរំខានដោយសារជំងឺកូវីដ-១៩ឡើយ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ច ប្រជុំតាមរយៈប្រព័ន្ធវីដេអូ ( Video Conference ) នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងម្ចាស់បុរីទាំងអស់ក្នុងរាជធានីភ្នំពេញ ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការ ចូលរួមពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងគណៈអភិបាលខណ្ឌទាំង១៤។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ បានរីករាលដាល យ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតដល់រាជធានីភ្នំពេញត្រូវបានបិទខ្ទប់ ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺនេះ។ ឯកឧត្តម បញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅដំណាក់កាលចុងក្រោយនេះ គឺបានរីករាលដាលដល់ បងប្អូនកម្មករសំណង់ កម្មករ កម្មការិនីរោងចក្រ តែដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សហការជាមួយ និងវិស័យឯកជន យើងបានទប់ស្កាត់ មិនឱ្យជំងឺនេះរីករាលដាល បានយ៉ាងល្អ។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ការបង្កើតឱ្យមានកិច្ចប្រជុំឡើងនៅថ្ងៃនេះ យើងមានគោលបំណងតែមួយគត់ នោះគឺចង់ឱ្យវិស័យឯកជនចូលរួមសហការជាមួយ អាជ្ញាធររាជធានីភ្នំពេញបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឱ្យបាន។

ក្នុងកិច្ចប្រជុំនោះដែរ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍ លំនៅឋាននៅកម្ពុជាក៏បាន លើកឡើង អំពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព របស់ប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ដោយសម្ដេច បានរកវ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋឱ្យ បានគ្រប់គ្នា៕ដោយ សួស សំរិត សម្រួលផ្សាយដោយ៖ 

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097