ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

ឯកឧត្តម ឃួង ស្រេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន កម្ពុជា និងម្ចាស់បុរីទាំងអស់ក្នុងរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ

 


ភ្នំពេញ :ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា វិស័យសំណង់ គឺជាវិស័យមួយដែលបាន និងកំពុងដំណើរការយ៉ាងមមាញឹកនៅរាជធានីភ្នំពេញ ក៏ដូចជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទោះបី ប្រទេសកម្ពុជា ស្ថិតក្នុងដំណាក់កាលជំងឺកូវីដ-១៩ ក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យនេះ នៅតែដំណើរការទៅមុខ មិនរំខានដោយសារជំងឺកូវីដ-១៩ឡើយ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ច ប្រជុំតាមរយៈប្រព័ន្ធវីដេអូ ( Video Conference ) នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងម្ចាស់បុរីទាំងអស់ក្នុងរាជធានីភ្នំពេញ ស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការ ចូលរួមពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងគណៈអភិបាលខណ្ឌទាំង១៤។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ បានរីករាលដាល យ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតដល់រាជធានីភ្នំពេញត្រូវបានបិទខ្ទប់ ដើម្បីកាត់ផ្ដាច់ការរីករាលដាលនៃជំងឺនេះ។ ឯកឧត្តម បញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅដំណាក់កាលចុងក្រោយនេះ គឺបានរីករាលដាលដល់ បងប្អូនកម្មករសំណង់ កម្មករ កម្មការិនីរោងចក្រ តែដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សហការជាមួយ និងវិស័យឯកជន យើងបានទប់ស្កាត់ មិនឱ្យជំងឺនេះរីករាលដាល បានយ៉ាងល្អ។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ការបង្កើតឱ្យមានកិច្ចប្រជុំឡើងនៅថ្ងៃនេះ យើងមានគោលបំណងតែមួយគត់ នោះគឺចង់ឱ្យវិស័យឯកជនចូលរួមសហការជាមួយ អាជ្ញាធររាជធានីភ្នំពេញបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺដ៏កាចសាហាវនេះឱ្យបាន។

ក្នុងកិច្ចប្រជុំនោះដែរ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍ លំនៅឋាននៅកម្ពុជាក៏បាន លើកឡើង អំពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព របស់ប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ដោយសម្ដេច បានរកវ៉ាក់សាំង មកចាក់ជូនបងប្អូនប្រជាពលរដ្ឋឱ្យ បានគ្រប់គ្នា៕ដោយ សួស សំរិត សម្រួលផ្សាយដោយ៖ 

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097