ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិភាក្សាការពារគម្រោងថវិកាឆ្នាំ២០២២ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

 


កណ្តាល: ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅរសៀលថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិ  បាលខេត្តកណ្តាល ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការពារគម្រោងថវិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល តាមប្រព័ន្ធ Online Zoom ដែលកិច្ចប្រជុំដឹកនាំដោយឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិត ជូ គឹមឡេង បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ទីរអង្គភាពទាំងអស់ ដើម្បីអនុវត្តន៍គម្រោងថវិការឱ្យបានត្រឹមត្រូវ រលូន និងទាន់ពេលវេលា ស្របតាមច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងក្នុងឆ្នាំ២០២២ និងលិខិតបទដ្ឋានគតិយុទ្ធនានា។

ដើម្បីធានាឱ្យថវិកាឆ្នាំ២០២២ ក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់អនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល មន្ទីរអង្គភាពទាំងអស់ ត្រូវពង្រឹងលើការគ្រប់គ្រង និងការអនុវត្តគម្រោងថវិការបស់ខ្លួន ឱ្យបានត្រឹមត្រូវច្បាស់លាស់ ទាំងការគ្រប់គ្រងការប្រមូលចំណូល និងការអនុវត្តចំណាយក៏ត្រូវតែគោរពច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាពិសេសត្រូវអនុវត្តន៍ចំណាយឱ្យមានប្រសិទ្ធភាព ចំទិសដៅអាទិភាពពិតប្រាកដ និងមានភាពសន្សំសំចៃខ្ពស់ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានស្នើសុំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់គម្រោងថវិកាឱ្យបានច្រើន និងសមស្រប ដើម្បីបង្កើនលទ្ធភាពដល់រដ្ឋបាលខេត្ត យកទៅអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍខេត្ត និងការផ្ដល់សេវានានាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលាតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕

 (ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល )

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097