ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

យោធភូមិភាគពិសេសលេខ ៧០៦ ទទួលបានឧបករណ៍សម្ភារៈ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ដែលជាអំណោយដ៏ថ្លៃ​ថ្លារបស់​សម្តេចតេជោ ហ៊ុន សែន


ខេត្តកណ្តាល ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសសកម្មពិសេស  និងជាអនុប្រធានទី១ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងកោតសរសើរចំពោះសកម្មភាព របស់កងកម្លាំង នៃទីបញ្ជាការដ្ឋាន យោធភូមិភាគពិសេស លេខ៧០៦  ដែលបានខិតខំហ្វឹកហាត់ ដោយមិនខ្លាចនឿយហត់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ  ពិសេសគឺគ្រោះទឹកជំនន់ មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។



ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងនូវការកោតសរសើរដូច្នេះ នៅក្នុងពិធីប្រគល់សម្ភារៈគ្រឿងបំពាក់ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់យោធភូមិភាគពិសេស លេខ ៧០៦ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ។



ក្នុងពិធីនេះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី  ក៏បានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំង នៃទីបញ្ជាការដ្ឋាន យោធភូមិភាគពិសេស លេខ៧០៦ទាំងអស់ ត្រូវបន្តខិតខំការហ្វឹកហាត់ត្រៀមសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយនានា ពិសេសគ្រោះទឹកជំនន់ដោយទឹកភ្លៀង ឲ្យបានកាន់តែស្ទាត់ជំនាញ ត្រូវបន្តប្រកាន់ខ្ជាប់នូវស្មារតី ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរាល់គ្រោះអាសន្នទាំងអស់ ពីព្រោះគ្មានអ្វីសំខាន់ជាងអាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ ដូច្នេះពួកយើងជាអ្នកសង្គ្រោះត្រូវតែតាំងចិត្ត និងប្តេជ្ញាជម្នះរាល់ការលំបាកទាំងឡាយដោយស្វាហាប់បំផុត ដើម្បីសម្រេចគោលដៅចម្បងរបស់យើង គឺត្រូវតែជួយសង្គ្រោះអាយុជីវិតជនរងគ្រោះឲ្យបាន។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងទាំងសម្ភារៈ ថវិកា និងស្មារតី ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង នៅទូទាំងប្រទេសកម្ពុជាឲ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា សម្ភារៈគ្រឿងបំពាក់មធ្យោបាយដល់កងកម្លាំងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ នៃបញ្ជាការដ្ឋានយោធភូមិភាគពិសេស លេខ៧០៦ មានដូចជា៖ ទូក១០ គ្រឿង (តូច៥ ធំ៥) ម៉ាស៊ីន ១០គ្រឿង ស្លាបចាក់ ១០គ្រឿង ជើងម៉ាស៊ីន ១០គ្រឿង ច្រវ៉ាក់ ១០គ្រឿង  ម៉ាស៊ីនបូមទឹក ២០គ្រឿង ទុយោទឹក (0,៨mX៥០m)៤០ ឈុត ម៉ាស៊ីនភ្លើងចល័ត ០២គ្រឿង តង់ចល័ត ( ៤ x ៦ ) ២០សំរាប់ វិទ្យុទាក់ទង ២គ្រឿង ខ្សែពួរ ១ ០០០ ម៉ែត្រ អាវពោង  ២០០អាវ   ឯកសណ្ដាន ៣៦០ឈុត មួកសុវត្ថិភាព ១២០គ្រឿង ពិលដៃ ១០គ្រឿង ពិលសំរាប់មួកសុវត្ថិភាព ៥កេះធំ  មួក គ-ជ-គ-ម ១២០សំរាប់ អាវយឺតហ្វឹកហ្វឺន ១២០   កំប្លែរ និងបាឡូដាក់សម្ភារៈ ១២០សំរាប់៕





































0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097