ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

អភិបាលស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេងនិងក្រុមប្រឹក្សាស្រុកបានចុះត្រូតពិនិត្យការចាក់វ៉ាក់សាំងដល់កុមារា កុមារី

 


កណ្តាល÷ ព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុក និង លោក អ៊ុំ ចន ប្រធាន ក្រុមប្រឹក្សាស្រុក បានចុះពិនិត្យ ដំណើរការចាក់វ៉ាក់សាំងដល់កុមារ អាយុ ចាប់ពី៦ឆ្នាំដល់ក្រោម១៧ ឆ្នាំ ដល់មន្ទីរពេទ្យបង្អែកខ្សាច់កណ្ដាល (ឃុំព្រែកតាមាក់) និងនៅតាមបណ្ដាឃុំ១៧ផ្សេងទៀតៗ ហើយដំណើរការស្របពេលគ្នា ជារួមគឺចាក់ទូទាំងស្រុកតែម្ដង។




លោកអភិបាលស្រុក បានណែនាំដល់អាណាព្យាបាល ដែលបាននាំកូន ចៅ មកទទួលការចាក់វ៉ាក់សាំង សូមការពារ ដោយពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃជាមួយអាកុល និងកុំប្រមូលផ្ដុំគ្នា ដើម្បីសុវត្តិភាពទាំងអស់គ្នា។




លោកភិបាលស្រុកបានបន្ថែមថា ការចាក់វ៉ាក់សាំងនេះ មិនមែនដំណើរការតែ១ថ្ងៃទេ គឺរយៈពេល ១សប្ដាហ៍ទៅ១០ថ្ងៃ ដូច្នេះកុំបញ្រ្ជៀត ឬប្រមូលផ្ដុំគ្នា។














បន្ទាប់មកលោកអភិបាលស្រុក និងលោកប្រធានក្រុមប្រឹក្សា បានអញ្ជើញពិនិត្យការដំណើរការជួសជុលអាគាររបេង  ដែលត្រូវយកជាអាគារព្យាបាលអ្នកជម្ងឺកូវីដ និងអ្នកពាក់ព័ន្ធ ដាក់ធ្វើចត្តាឡីស័ក នៅពេលជួសជុលរួចរាល់៕



























0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097