ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌបានចុះសម្របសម្រួលដោះស្រាយបាតុភាពរវាងម្ចាស់សត្តឃាតដ្ឋាននិងប្រជាពលរដ្ឋ

 


កណ្ដាល ÷ កាលពីរសៀលថ្ងៃច័ន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ 

ឯកឧត្តម គង់ សោភ័ណ្ឌគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ដោះស្រាយបាតុភាពរវាងម្ចាស់សត្តឃាតដ្ឋាន និងប្រជាពលរដ្ឋជាអាជីវករទិញលក់សាច់ពពែ រស់នៅភូមិព្រែកតាព្រហ្ម ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល នៅសាលាស្រុកពញាឮ ខេត្តកណ្តាល។

ជាទូទៅការកាប់សាច់ជាលក្ខណៈគ្រួសារដើម្បីធ្វើជាម្ហូបអាហារ គឺមិនមានការ ហាមឃាត់ឃាំងនោះទេ ប៉ុន្តែករណីនេះ ជាការកាប់សត្វលក់ជាលក្ខណៈអាជីវកម្ម ការធ្វើអាជីវកម្មលក់ដូរ និងកាប់សាច់ធ្វើម្ហូបអាហារហូបជាលក្ខណៈគ្រួសារ គឺខុសគ្នា។ 

ការសម្របសម្រួលដោះស្រាយបានសំណូមពរ ដល់ម្ចាស់សត្តឃាតដ្ឋានយកកម្រៃសេវា តម្លៃ ៤,០០០រៀលក្នុង០១ក្បាល ដោយមានអុស ខ្ទះ និងប្រកបដោយអនាម័យត្រឹមត្រូវ។ 

ក្រោយការសម្របសម្រួលម្ចាស់សត្តឃាតដ្ឋានបានយល់ព្រមឯកភាពយកតម្លៃ ៤,០០០រៀល ក្នុងការសំឡេះសត្វពពែ ០១ក្បាល ដោយមានអុស ប្រកបដោយអនាម័យត្រឹមត្រូវ ក្នុងរយៈពេល០១ឆ្នាំតំបូង និងសុំឡើងតម្លៃ ៥,០០០រៀល ក្នុង០១ក្បាល នៅឆ្នាំទី២ ទី៣ និងស្នើសុំលើកលែងតម្លៃសេវាកម្មត្រួតពិនិត្យអនាម័យសាច់ តាមរយៈរដ្ឋបាលខេត្តកណ្តាល។ ចពោះសំណូមពររបស់ម្ចាស់សត្តឃាតដ្ឋាន និងប្រជាពលរដ្ឋជាអាជីវករ លើបញ្ហានេះ ខ្ញុំបាទនឹងធ្វើរបាយការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគោរពស្នើសុំគោលការណ៍សំរេចដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីពិចារណាលើការលើកលែងចំពោះសំណូមពរខាងលើ ជូនបងប្អូនប្រជាពលរដ្ឋ។ ចំពោះមុខដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងថា ផ្លូវចូលទីតាំងសត្តឃាតដ្ឋានមានការលំបាកក្នុងការធ្វើដំណើរចេញចូល ខ្ញុំបាទសន្យានឹងជួយស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែងប្រមាណ១គីឡូម៉ែត្រជាង និងបំពាក់ទៅដោយភ្លើងបំភ្លឺសូឡា តាមផ្លូវទៅទីតាំងសត្តឃាតដ្ឋាននោះផងដែរ។

 ជាមួយគ្នានេះដែរ ក្រុមមន្រ្តីសមត្ថកិច្ចអនុវត្តច្បាប់ដែលបានប្រើប្រាស់ពាក្យសំដីមិនសមរម្យ ទៅលើប្រជាពលរដ្ឋនាថ្ងៃប៉ះទង្គិចគ្នានោះ សូមសំដែងនូវការសោកស្តាយ និងសូមអភ័យទោសចំពោះពាក្យសំដីលើសលស់ ទៅលើបងប្អូនប្រជាពលរដ្ឋ និងបានសន្យាចំពោះមុខ ថ្នាក់ដឹកនាំគ្រប់រូប គ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ ដោយសន្យាឈប់ប្រព្រឹត្តទង្វើបែបនេះតទៅទៀត ដោយសូមកែសម្រួលឥរិយាបទ ក្នុងការនិយាយស្តី និងទង្វើរឲ្យបានល្អប្រសើរសក្តិសមជាមន្រ្តីបម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដរបស់ សម្តេចតេជោ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ 

សូមរំលឹកជម្រាបជូនផងដែរថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៦ព្រឹក នៅចំណុចភូមិ ព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល មានការឃាត់សួររបស់មន្ត្រីបសុពេទ្យខេត្តកណ្តាល ទៅលើបងប្អូនប្រជាពលរដ្ឋ ដែលបានដឹកជញ្ជូនសាច់សត្វពពែចំនួន១៧គីឡូក្រាម ដែលការណ៍នេះបានបណ្តាលឱ្យមានការឈ្លោះប្រកែកគ្នារហូតដល់មានការបង្ហោះហ្វេសប៊ុកទៅក្នុងផេកសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បង្កើតឲ្យដល់មានការខមមិនវែកញែក មានខុស មានត្រូវ ទៅលើគូភាគីទាំងពីរជាច្រើននៅតាមបណ្តាញផ្សព្វផ្សាយសង្គម ពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងយ៉ាងផុលផុស៕


















0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097