ខ្សាច់កណ្តាល៖ នៅរសៀលថ្ងៃ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព-សៈ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង២ៈ០០នេះ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ថ្នាក់ដឹកនាំសមាគម សមាជិក-សមាជិការបស់សមាគម និងពុទ្ធបរិស័ទចំណុចជើងវត្តព្រហ្មចារីយ៍ ហៅវត្តព្រែកក្របៅ បានដង្ហែបុណ្យផ្កាសាមគ្គីដើម្បីប្រមូលបច្ច័យយកទៅកសាងបង្កាន់ដៃសាលាឆាន់។
នៅក្នុងពិធីនោះ មានវត្តមានថ្នាក់ដឹករបស់សមាគម សមាជិក-សមាជិកា និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនបានមកចូលរួមដង្ហែ ដែលញ៉ាំងឲ្យពិធីនេះរឹតតែអធិកអធម។
ជាកិច្ចចាប់ផ្តើមពិធីព្រះសង្ឃបានសូត្រចម្រើនព្រះបរិត្តដែលមានលោកតាអាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្ត និងថ្នាក់ដឹកនាំសមាគម ព្រមទាំងសមាជិក-សមាជិការបស់សមាគមបានត្រងត្រាប់ស្តាប់នូវព្រះធម៌។
ក្នុងពិធីដង្ហែអង្គផ្កាបច្ច័យដែលលោក ទេស វិបុល និងក្រុមការងារបានរៃអង្គាសពីក្រុមការងារហើយប្រគេនទៅព្រះគ្រូចៅអធិការវត្តគឺមានចំនួន៦០០ដុល្លារ។
ចំណែកលោក ឃីម រដ្ឋា ចាងហ្វាងគេហទំព័ររស្មីស្ទឹងត្រង់ និងក្រុមគ្រួសារក៏បានចូលរួមចំណែកក្នុងពិធីបុណ្យផ្កានេះដែរ ហើយក្នុងនោះលោកចាងហ្វាងនិងក្រុមគ្រួសារក៏បាននាំនូវបច្ច័យចំនួន៤០០ដុល្លារ និងប្រាក់រៀល២៤០ ០០០រៀល ព្រមទាំងទេយ្យទានមួយចំនួនប្រគេនព្រះគ្រូចៅអធិការវត្តផងដែរ។
លោក ទេស វិបុល បានប្រគេនបច្ច័យដែលប្រមូលបានពីបុណ្យផ្កាសរុបនេះមានចំនួន(១០០០ដុល្លារ និង២៤០០០០រៀល)ទៅព្រះគ្រូចៅអធិការវត្ត សេង សុភ័ស្ត។
អង្គពិធីបានចប់សព្វគ្រប់នៅវេលាម៉ោង៤ៈ១០នាទីនៅថ្ងៃខែឆ្នាំដដែល៕
0 Comments:
Post a Comment