ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

គណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌដឹកនាំប្រតិភូរដ្ឋបាលខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ គឹម សុភិន

 


កណ្ដាល÷ ព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ គណៈអភិបាលខេត្តកណ្តាលឯកឧត្តមគង់ សោភ័ណ្ឌ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ គឹម សុភិន ដែលត្រូវជាភរិយា ជាទីស្រលាញ់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន ទីប្រឹក្សាសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជានាយរងសេនាធិការចម្រុះកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការរងបញ្ចាការដ្ឋានកងអង្គរក្ស នៅភូមិគ្រឹះ ក្រុមគ្រួសារ នៃសពស្ថិតនៅក្នុងបុរីជីបម៉ុង រាជធានីភ្នំពេញ។ 

ក្នុងវេលាពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្តាយជាពន់ពេកនេះ ខ្ញុំសូមចូលរួម រំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដោយក្តី អាឡោះអាល័យបំផុតនូវឧត្តមភរិយាដ៏ល្អប្រពៃ មាតា មាតាក្មេក ជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងពោរពេញ ដោយព្រហ្មវិហារធម៌ចំពោះកូនចៅគ្រប់ៗរូប ព្រមទាំងជាពុទ្ធសាសនូបត្ថម្ភមួយរូប ដែលបានចូលរួម កសាងសមិទ្ធផលនានា ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ ។ 

ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕













0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097