ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

កម្មវធីវ៉ាក់សាំង និងកម្មវិធីថែទាំកូនមាន់ (អាយុពីកើត ដល់ ២១ ថ្ងៃ) និងមាន់ជំទង់ (អាយុពី ២១ ថ្ងៃ ដល់ ទំងន់ កន្លះគីឡូក្រាម)!

 

១- កូនមាន់ (អាយុពីកើត ដល់ ២១ ថ្ងៃ)

កម្មវិធីប្រើប្រាស់ថ្នាំការពារថែទាំជំនួយសុខភាព

- កើតបានអាយុមួយថ្ងៃ ត្រូវដាក់ថ្នាំអាម៉ុក និងវីតាមីនចំរុះលាយទឹកអោយចំនួន ៣ ថ្ងៃជាប់គ្នា បន្ទាប់មកវីតាមីនចំរុះ អោយផឹករាល់ថ្ងៃក៏បានដែរ 

- ក្រោយធ្វើវ៉ាក់សាំងម្តងៗ ត្រូវលាយវីតាមីន ជាពិសេសវីតាមីនសេ ដើម្បីបង្កើនកំលាំង កុំអោយចាញ់វ៉ាក់សាំង ជាពិសេសអាចលាយថ្នាំបញ្ចុះកំដៅប៉ារ៉ា ដើម្បីជួយបញ្ចុះកំដៅដល់កូនមាន់ ពីព្រោះធ្វើវ៉ាក់សាំងហើយ កូនអាចឡើងកំដៅ ជាហេតុធ្វើអោយកូនមាន់អន់ចំណី និងងាយចាញ់វ៉ាក់សាំង

💥កម្មវិធីវ៉ាក់សាំង

- កូនមាន់អាយុ ចន្លោះពេល ៣ ទៅ ៥ ថ្ងៃ ធ្វើវ៉ាក់សាំងអុតបក្សី ដោយការជួសស្លាប

- កូនមាន់អាយុចន្លោះពី ៧ ទៅ ១២ ថ្ងៃ ធ្វើវ៉ាក់សាំងញ៉ូកាស អាយធូ (វ៉ាក់សាំងនេះ មានទាំង អឹម និងអេស) ដោយការបន្តក់ ចូលភ្នែក ឬមាត់ ហើយបើចង់រំលឹក អាចរំលឹកបាន ក្រោយបន្ទាប់ពីធ្វើវ៉ាក់សាំងលើកមុន រយ:ពេល ៥ថ្ងៃ

- វ៉ាក់សាំងហ្គុំបូរ៉ូ អាចធ្វើនៅអាយុចន្លោះ ១៣ ទៅ ១៧ថ្ងៃ ហើយការលាយទឹកអោយផឹក ហើយវ៉ាក់សាំងលាយទឹកនេះ ត្រូវអោយមាន់ផឹកអោយអស់ក្នុងរយ:ពេល ២ ម៉ោងយ៉ាងយូរ

💥កម្មវិធីថែទាំសុខភាពកូនមាន់

- ត្រូវផ្តល់ចំណីដែលមានគុណភាពល្អ ងាយរំលាយ បើមិនដូច្នេះទេកូនមាន់នឹងមានបញ្ហារាកឈាម ឬរួញកធ្លាក់ស្លាប ឬរាក

- ត្រូវផ្តល់កំដៅដល់កូនមាន់ អោយបានត្រឹមត្រូវ និងគ្រប់គ្រាន់ បើកំដៅមិនត្រូវនឹងតំរូវការរបស់វា នោះកូនមាន់ងាយផ្តាសាយ រួញក ធ្លាក់ស្លាប់ ជាពិសេសអត្រាងាប់ខ្ពស់

- ត្រូវគ្រប់គ្រងបរិយាកាសអោយបានល្អ ទាំងបរិយាកាសខាងក្រៅ (ខ្យល់ត្រជាក់) និងបរិយាកាសខាងក្នុង (ក្លិនមិនល្អឈួល ថប់ ខ្វះអុកសីុសែន)។ ចំណុចនេះកូនមាន់ក៏ងាប់ច្រើនដែរ ដោយសារការគ្រប់គ្រងមិនល្អ

- បញ្ហាទឹកត្រូវផ្តល់ទឹកស្អាត គ្មានមេរោគ

- ផ្តល់វាអោយនៅលើទ្រុងធ្នើរ សំណាញ់ យកល្អកុំក្រាលអង្កាម ដោយសារកូនមាន់អាចសីុក្បាលអង្កាម ដែលជាហេតុបណ្តាលអោយរាកឈាមបាន

២- មាន់ជំទង់ (អាយុពី ២១ ថ្ងៃ ដល់ ទំងន់ កន្លះគីឡូក្រាម)!

💥កម្មវិធីប្រើប្រាស់ថ្នាំការពារថែទាំជំនួយសុខភាព

- ត្រូវប្រើវីតាមីនចំរុះ រាល់សប្តាហ៍ យ៉ាងហោច ៤ ថ្ងៃម្តង ដើម្បីជំនួសសុខភាព និងការលូតលាស់លឿន

- បើមានការប្រែប្រួលអាកាសធាតុ ត្រូវប្រើថ្នាំ អាម៉ុក អេឡិចត្រូឡិច បើបក្សីពង ប្រើបន្ថែមមួយទៀត គឺ Heparol ដើម្បីទប់ស្កាត់ ការបង្កជំងឺជាយថាហេតុ។

- ក្រោយពេលធ្វើវ៉ាក់សាំង ត្រូវលាយវីតាមីន ជាពិសសវីតាមីសេ លាយទឹកអោយផឹក ដើម្បីកុំអោយមាន់ចាញ់វ៉ាក់សាំង

💥កម្មវិធីវ៉ាក់សាំង

- នៅពេលមាន់បានទំងន់ កន្លះគីឡូ ត្រូវចាក់វ៉ាក់សាំងអាសន្នរោគ ចាក់ត្រង់សាច់ដុំ


💥កម្មវិធីថែទាំសុខភាពកូនមាន់

- ត្រូវដាក់មាន់អោយរស់នៅលើទ្រុងធ្នើរ រហូតដល់ ទំងន់ កន្លះគីឡូក្រាម ពីព្រោះដើម្បីកាត់បន្ថយអត្រាឈឺ និងអត្រាងាប់

- ក្រោយពីចាក់សាំងហើយបានមួយ សប្តាហ៍ ទៅ ១០ ថ្ងៃ បងប្អូនទំលាក់មាន់ទាំងនោះចុះមកលើដីបានហើយ ដោយចូលក្នុងទ្រុងមាន់សាច់

- ត្រូវផ្តល់អំពូលកំដៅ បើសិនជាអាកាសធាតុចុះត្រជាក់ ឬមានភ្លៀងរលឹមជាប់ៗគ្នា

- ត្រូវប្រើថ្នាំទំលាក់សត្វល្អិត  ឬបរាសិត ដើម្បីជួយអោយមាន់ឆាប់ធំ និងគ្មានបរាសិត

@រក្សាសិទ្ធ: រស់ ឆាំងគី

យើងមានទទួលបង្រៀនបច្ចេកទេសចិញ្ចឹមមាន់ តាមអនឡាញ ដោយរៀនមួយចេះ 35$ ដោយមានការប្រឹក្សាពិគ្រោះយោបល់បច្ចេកទេស និងរាល់បញ្ហារបស់បងប្អូនសិក្ខាកាម ជាមួយខ្ញុំផ្ទាល់។ ដូច្នេះបងប្អូនចចុះឈ្មោះបាន 092955189

យើងក៏មានលក់ថ្នាំព្យាបាលមាន់ទា ជ្រូក គោក្របី ប្រកបដោយគុណភាពខ្ពស់ ព្យាបាលឆាប់ជាផងដែរ បងអាចកម្មង់បាន!






0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097