ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

អភិបាលខេត្តកណ្ដាល ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការមណ្ឌលយុវនីតិសម្បទា ដំបូងគេនៅកម្ពុជា ដែលមានទីតាំងនៅ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង

 


កណ្តាល: ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ  ដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការមណ្ឌលយុវនីតិសម្បទា ដំបូងគេនៅកម្ពុជា ដែលមានទីតាំងនៅ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមណ្ឌលនេះនឹងគ្រោងដាក់ម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងអំឡុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ 

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋមន្រ្តី បានស្នើដល់ ក្រុមការងារទាំង៤ រួមមាន៖ ក្រុមការងាររៀបចំខ្លឹមសារ ក្រុមការងារពិធីការ និងបដិសណ្ឋារកិច្ច ក្រុមការងារសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល និងក្រុមការងារហិរញ្ញវត្ថុ ត្រូវអនុវត្តការងារដែលបានប្រគល់ជូនតាមរយៈសេចក្តីសម្រេច ឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រូវមានកិច្ចសហការរវាងគ្នានិងគ្នាឱ្យល្អប្រសើរ សំខាន់ត្រូវសម្របសម្រួល ដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធ និងរាយការណ៍ជូនថ្នាក់ដឹកនាំឱ្យទាន់សភាពការណ៍ សំដៅធ្វើឱ្យពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមជម្រាបថា៖ មណ្ឌលយុវនីតិសម្បទានេះមាន៩២បន្ទប់ សង់លើផ្ទៃដីជាង៥ហិតា ហើយជាមណ្ឌលទី១ នៅកម្ពុជាដែលត្រូវបានបង្កើតឡើង អនុលោមតាមច្បាប់យុត្តិធម៌អនីតិជន ដើម្បីផ្ទេរអនីតិជនល្មើសច្បាប់អាយុក្រោម ១៨ឆ្នាំ ចេញពីពន្ធនាគារមករស់នៅ ទទួលបានការបណ្ដុះបណ្ដាលជំនាញផ្សេង ដាច់ដោយឡែកពីអ្នកល្មើសច្បាប់ដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។












ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងប្រារព្ធពិធី(ទីលានតេជោ)


 សៀលថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងប្រារព្ធពិធី(ទីលានតេជោ) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីត្រៀមរៀបចំពិធីសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យការជួសជុលកែលម្អរង្វង់មូលតោពីរ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីលើកស្ទួយសោភ័ណភាព ត្រៀមទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅខេត្តព្រះសីហនុនាពេលខាងមុខផងដែរ៕










តើអ្នកណាខ្លះជាអ្នកផ្តើមគំនិតលបលួចទ្រព្យសម្បត្តិអ្នកដទៃ និងជាអ្នកផ្តួចផ្តើមគំនិតទុច្ចរិតនៃអំពើឆបោកដ៏អាក្រក់មួយនេះ?​

 


ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ម្ចាស់ដីស្របច្បាប់លោក យ៉ាង ហ្គឹឌិក(Mr YANG GUIDEUG)ជនជាតិកូរ៉េបានវិលត្រឡប់មកពីប្រទេសរបស់ខ្លួនមកដល់ព្រះរាជាណាចក្រកម្ពុជាយើងវិញហើយ។



ជនដែលបានឆបោកនិងលួចទ្រព្យសម្បត្តិរបស់ជនជាតិកូរ៉េនោះត្រូវបានលាតត្រដាងតាមផ្លូវច្បាប់បណ្តើរៗហើយព្រមទាំងមានដីកាបង្គាប់ឲ្យចូលខ្លួនទៀតផង។

ជននោះមានឈ្មោះ  ពេស សារ៉ាត់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិរកា ឃុំ ល្វា ស្រុកពួក ខេត្តសៀមរាប នេះបើយោងតាមការធ្វើបទសម្ភាសន៍ខ្លីមួយពីអ្នកស្រី សុខ ស្រី ដែលជាអ្នកតំណាងនិងជាអ្នកទទួលសិទ្ធិស្របច្បាប់ពីជនជាតិកូរ៉េខាងលើនេះ។



ហើយទ្រព្យសម្បត្តិរបស់ជនជាតិកូរ៉េខាងលើនេះ ដែលជាដីស្រែប្រាំងមានទំហំ៤ហិកតា ៨៨អា និង៤៥ម៉ែត្រការ៉េ (ផ្ទៃក្រឡា៤៨៨៤៥ម៉ែត្រការ៉េ) ស្ថិតនៅតំបន់ទួលសង្កែ ភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។



សារព័ត៌មាននិស្សិតខ្មែរនិងគេហទំព័រនំបញ្ចុកខ្មែរមិនអាចសុំការពន្យល់ពីលោក ពេស សារ៉ាត់ បានទេនៅរសៀលថ្ងៃទី​០២ ខែវិច្ឆិកា​ឆ្នាំ២០២១នេះ ប៉ុន្តែសារព័ត៌មានយើងនឹងបន្តធ្វើការស្រាវជ្រាវឲ្យបានលម្អិតក្នុងករណីមួយនេះនៅពេលក្រោយទៀត៕





អាជ្ញាធរស្រុកស្អាងស្នើដល់គ្រប់ម្ចាស់អាជីវកម្មអភិវឌ្ឍអលនវត្ថុ ផ្ទះល្វែង និងពុះឡូលក់ ត្រូវមានអាជ្ញាប័ណ្ណ និងពាក្យស្នើសុំនានាឱ្យស្របទៅតាមច្បាប់ដែលបានកំណត់



ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ នៅស្រុកស្អាង លោក ញឹម វណ្ណឌិន អភិបាល នៃគណៈអភិបាលស្រុកស្អាង បានស្នើដល់ម្ចាស់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ផ្ទះល្វែង និងអ្នកពុះឡូលក់ ដែលមិនទាន់មានអាជ្ញាប័ណ្ណ ឬពាក្យអនុញ្ញាតធ្វើអាជីវកម្មនានា ត្រូវធ្វើការស្នើសុំឱ្យបានត្រឹមត្រូវស្របទៅតាមច្បាប់ដែលបានកំណត់ ដើម្បីឱ្យការអភិវឌ្ឍអចលនវត្ថុរបស់ខ្លួន ទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

លោកអភិបាលស្រុកស្អាង បន្តថា ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ មានដូចជាផ្ទះល្វែង និងពុះឡូលក់ ត្រូវគិតពីហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ផ្លូវ លូ និងអគ្គិសនីគ្រប់គ្រាន់ សម្រាប់បម្រើជូនប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនរបស់ខ្លួន។ ហើយក្នុងករណីដែលម្ចាស់អាជីវកម្មណាមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលបានធ្វើការអភិវឌ្ឍអចលនវត្ថុរបស់ខ្លួន ដោយមិនបានគិតលើហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឱ្យមានបញ្ហាប្រឈមជាច្រើន រួមមាន ផ្លូវមានការតូចចង្អៀតពិបាកក្នុងការចេញចូល មិនមានប្រព័ន្ធលូត្រឹមត្រូវ មិនមានប្រព័ន្ធទឹកស្អាត ខ្វះចរន្តអគ្គិសនី និងខ្លះទៀតប្រជាពលរដ្ឋទិញហើយមិនទទួលបានដីជាដើម ដែលបញ្ហាទាំងនេះត្រូវបានបន្សល់ទុកដល់អាជ្ញាធរមូលដ្ឋាន ក្នុងការដោះស្រាយ។ ដែលបញ្ហានេះគឺជាការខ្វះខាតមួយ ក្នុងការសហការជាមួយមន្ត្រីជំនាញ ក្នុងការអភិវឌ្ឍអចលនវត្ថុរបស់ខ្លួន។ ដូច្នេះហើយគ្រប់ម្ចាស់អចលនវត្ថុទាំងអស់ ដែលអភិវឌ្ឍនៅក្នុងភូមិសាស្ត្រស្រុកស្អាង ត្រូវតែមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងពាក្យស្នើសុំអនុញ្ញាតប្រកបអាជីវកម្មនានា ដោយមានកិច្ចសហការជាមួយគ្រប់អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីរជំនាញ។

លោកអភិបាលស្រុកស្អាង បន្ថែមថា បន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយនេះ អាជ្ញាធរស្រុក និងសហការជាមួយមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ ចុះធ្វើការត្រួតពិនិត្យដល់ទីតាំង អចលនវត្ថុទាំងអស់ក្នុងភូមិសាស្ត្រស្រុកស្អាង ក្នុងករណីម្ចាស់អចលវត្ថុណាមួយ មិនមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតនានា នោះអាជ្ញាធរស្រុក នឹងចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។


លោកអភិបាលស្រុកស្អាង បានលើកឡើងថា ស្រុកស្អាងគឺជាស្រុកមួយដែលមានសក្ដានុពលខ្លាំងលើអចលនវត្ថុ ព្រោះជាស្រុកដែលនៅជិតរាជធានីភ្នំពេញ ហើយរាជរដ្ឋាភិបាលបានផ្ដល់នូវគម្រោងអភិវឌ្ឍធំៗជាច្រើនមកដល់ភូមិសាស្ត្រស្រុកស្អាង ជាងនេះទៀតស្រុកស្អាងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែង ទាំងផ្លូវទឹក ផ្លូវគោក ហើយនៅឆ្នាំ ២០២៣ខាងមុខនេះ និងមានផ្លូវអាកាសផងដែរ ដែលធ្វើឱ្យតម្លៃនៃអចលនវត្ថុក្នុងភូមិសាស្ត្រស្រុកស្អាង មានការកើនឡើងជាលំដាប់។ ដូច្នេះហើយតម្រូវឱ្យគ្រប់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ដើម្បីឱ្យគម្រោងអភិវឌ្ឍន៍របស់ខ្លួនទទួលបានការគាំទ្រពីអតិថិជន និងទទួលបានជោគជ័យនាពេលខាងមុខផងដែរ។


















នាយឧត្តមសេនីយ៍សន្តិបណ្ដិត នេត សាវឿន អញ្ជើញប្រកាសតែងតាំង ស្នងការនគរបាលខេត្តតាកែវថ្មី បន្ទាប់ពីផ្ទុះរឿងអាស្រូវ បក្ខពួកមេបនល្ឡែងស៊ីសងខុសច្បាប់នៅស្រុកបាទី វ៉ៃដំអ្នកកាសែតឱ្យរងរបួសច្រើននាក់ ហើយមិនទាន់ឃាត់ខ្លួនជនបង្កបានសូម្បីម្នាក់

 


តាកែវ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ក្

នុងពិធីប្រកាសតែងតាំងនោះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោស្នងការ ខេត្តកណ្ដាល, ខេត្តកំពត, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ និងលោក លោកស្រីមន្ត្រីរាជការនគរបាលជាតិជាច្រើនរូបទៀត។


លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ដែលត្រូវទទួលបានតួនាទីថ្មីជាអគ្គនាយករង។

ការដោះដូរស្នងការបន្ទាន់នេះ កើតឡើងបន្ទាប់ពីផ្ទុះរឿងអាស្រូវដ៏រសើប គឺបក្សពួកមេបនល្បែងស៊ីសងខុសច្បាប់ជាច្រើននាក់ ប្រដាប់ដោយដំបង និងកាំបិទ បានបើកការវាយប្រហារយ៉ាងចាស់ដៃ លើអ្នកកាសែត ចំនួន០៩នាក់ ប្លន់យកទ្រព្យសម្បត្តិអស់ជាច្រើន នៅចំណុចផ្លូវចូលទីតាំងបនល្បែងស៊ីសងខុសច្បាប់ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៦ តុលា ២០២១។



បន្ទាប់ពីកើតហេតុ មកដល់ពេលនេះ កម្លាំងនគរបាលក្រោមបញ្ជា លោក សុខ សំណាង អតីតស្នងការ មិនបានឃាត់ខ្លួនជនបង្កណាម្នាក់ឡើយ ទោះបី ឯកឧត្តមព្រះរាជអាជ្ញាខេត្តតាកែវ បានចេញដីការបង្គាប់អោយបើកការស៊ីបអង្កេត កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១មកម្លេះ ក៏ជនរងគ្រោះ៦នាក់ មិនទាន់ត្រូវបានកោះហៅអោយចូលបំភ្លឺដែរ គឺអូសបន្លាយពេលវេលា មិនដឹងថា មានអាថ៌កំបាំងអ្វី នៅពីក្រោយអតីតស្នងការ សុខ សំណាង ទើបបណ្តាលអោយផ្ទេរចេញបែបនេះ។


តាមរយៈ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បងប្អូនអ្នកកាសែតរងគ្រោះ សូមសំណូមពរ លោកឧត្តមសេនីយ៍ទោស្នងការថ្មី ឯកឧត្តម ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្តតាកែវ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញ ជាពិសេសបំផុត ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាជួយពន្លឿននីតិវិធី ចាត់ការជនបង្កតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនពូកគាត់ឆាប់ៗៗៗ៕




ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានចុះពិនិត្យមើលស្ថានភាពនៃការបាក់ស្រុតច្រាំងទន្លេ!!

 



កណ្តាល:  នៅរសៀលថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ  ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលរួមជាមួយ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្ត បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធររដ្ឋបាលស្រុកមុខកំពូល ចុះពិនិត្យមើលស្ថានភាពនៃការបាក់ច្រាំងទន្លេ ដោយសារចរន្តលំហូរទឹក ដែលបានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នូវផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួនស្ថិតនៅភូមិព្រែកផ្តៅ និងភូមិពាម ក្នុងឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។

ចំពោះការខូចខាតនេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុក បាននឹងកំពុងពិនិត្យ និងពិភាក្សា រកដោះស្រាយភ្លាមៗ ដើម្បីជៀសវាងកុំឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម គង់ សោភណ្ឌ័ សូមអំពាវនាវ ដល់ ពុក ម៉ែ និងបងប្អូនទាំងអស់ដែលរស់នៅ និងធ្វើដំណើរតាមផ្លូវនេះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ៕















 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097