ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097
ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

អភិបាលខេត្តកណ្ដាល ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការមណ្ឌលយុវនីតិសម្បទា ដំបូងគេនៅកម្ពុជា ដែលមានទីតាំងនៅ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង

ចំនួនអ្នកទស្សនា: Views

 


កណ្តាល: ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ  ដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការមណ្ឌលយុវនីតិសម្បទា ដំបូងគេនៅកម្ពុជា ដែលមានទីតាំងនៅ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមណ្ឌលនេះនឹងគ្រោងដាក់ម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងអំឡុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ 

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋមន្រ្តី បានស្នើដល់ ក្រុមការងារទាំង៤ រួមមាន៖ ក្រុមការងាររៀបចំខ្លឹមសារ ក្រុមការងារពិធីការ និងបដិសណ្ឋារកិច្ច ក្រុមការងារសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល និងក្រុមការងារហិរញ្ញវត្ថុ ត្រូវអនុវត្តការងារដែលបានប្រគល់ជូនតាមរយៈសេចក្តីសម្រេច ឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រូវមានកិច្ចសហការរវាងគ្នានិងគ្នាឱ្យល្អប្រសើរ សំខាន់ត្រូវសម្របសម្រួល ដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធ និងរាយការណ៍ជូនថ្នាក់ដឹកនាំឱ្យទាន់សភាពការណ៍ សំដៅធ្វើឱ្យពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមជម្រាបថា៖ មណ្ឌលយុវនីតិសម្បទានេះមាន៩២បន្ទប់ សង់លើផ្ទៃដីជាង៥ហិតា ហើយជាមណ្ឌលទី១ នៅកម្ពុជាដែលត្រូវបានបង្កើតឡើង អនុលោមតាមច្បាប់យុត្តិធម៌អនីតិជន ដើម្បីផ្ទេរអនីតិជនល្មើសច្បាប់អាយុក្រោម ១៨ឆ្នាំ ចេញពីពន្ធនាគារមករស់នៅ ទទួលបានការបណ្ដុះបណ្ដាលជំនាញផ្សេង ដាច់ដោយឡែកពីអ្នកល្មើសច្បាប់ដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។












0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097