ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

អាជ្ញាធរស្រុកស្អាងស្នើដល់គ្រប់ម្ចាស់អាជីវកម្មអភិវឌ្ឍអលនវត្ថុ ផ្ទះល្វែង និងពុះឡូលក់ ត្រូវមានអាជ្ញាប័ណ្ណ និងពាក្យស្នើសុំនានាឱ្យស្របទៅតាមច្បាប់ដែលបានកំណត់



ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ នៅស្រុកស្អាង លោក ញឹម វណ្ណឌិន អភិបាល នៃគណៈអភិបាលស្រុកស្អាង បានស្នើដល់ម្ចាស់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ផ្ទះល្វែង និងអ្នកពុះឡូលក់ ដែលមិនទាន់មានអាជ្ញាប័ណ្ណ ឬពាក្យអនុញ្ញាតធ្វើអាជីវកម្មនានា ត្រូវធ្វើការស្នើសុំឱ្យបានត្រឹមត្រូវស្របទៅតាមច្បាប់ដែលបានកំណត់ ដើម្បីឱ្យការអភិវឌ្ឍអចលនវត្ថុរបស់ខ្លួន ទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

លោកអភិបាលស្រុកស្អាង បន្តថា ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ មានដូចជាផ្ទះល្វែង និងពុះឡូលក់ ត្រូវគិតពីហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ផ្លូវ លូ និងអគ្គិសនីគ្រប់គ្រាន់ សម្រាប់បម្រើជូនប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនរបស់ខ្លួន។ ហើយក្នុងករណីដែលម្ចាស់អាជីវកម្មណាមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែលបានធ្វើការអភិវឌ្ឍអចលនវត្ថុរបស់ខ្លួន ដោយមិនបានគិតលើហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឱ្យមានបញ្ហាប្រឈមជាច្រើន រួមមាន ផ្លូវមានការតូចចង្អៀតពិបាកក្នុងការចេញចូល មិនមានប្រព័ន្ធលូត្រឹមត្រូវ មិនមានប្រព័ន្ធទឹកស្អាត ខ្វះចរន្តអគ្គិសនី និងខ្លះទៀតប្រជាពលរដ្ឋទិញហើយមិនទទួលបានដីជាដើម ដែលបញ្ហាទាំងនេះត្រូវបានបន្សល់ទុកដល់អាជ្ញាធរមូលដ្ឋាន ក្នុងការដោះស្រាយ។ ដែលបញ្ហានេះគឺជាការខ្វះខាតមួយ ក្នុងការសហការជាមួយមន្ត្រីជំនាញ ក្នុងការអភិវឌ្ឍអចលនវត្ថុរបស់ខ្លួន។ ដូច្នេះហើយគ្រប់ម្ចាស់អចលនវត្ថុទាំងអស់ ដែលអភិវឌ្ឍនៅក្នុងភូមិសាស្ត្រស្រុកស្អាង ត្រូវតែមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងពាក្យស្នើសុំអនុញ្ញាតប្រកបអាជីវកម្មនានា ដោយមានកិច្ចសហការជាមួយគ្រប់អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីរជំនាញ។

លោកអភិបាលស្រុកស្អាង បន្ថែមថា បន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយនេះ អាជ្ញាធរស្រុក និងសហការជាមួយមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ ចុះធ្វើការត្រួតពិនិត្យដល់ទីតាំង អចលនវត្ថុទាំងអស់ក្នុងភូមិសាស្ត្រស្រុកស្អាង ក្នុងករណីម្ចាស់អចលវត្ថុណាមួយ មិនមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតនានា នោះអាជ្ញាធរស្រុក នឹងចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។


លោកអភិបាលស្រុកស្អាង បានលើកឡើងថា ស្រុកស្អាងគឺជាស្រុកមួយដែលមានសក្ដានុពលខ្លាំងលើអចលនវត្ថុ ព្រោះជាស្រុកដែលនៅជិតរាជធានីភ្នំពេញ ហើយរាជរដ្ឋាភិបាលបានផ្ដល់នូវគម្រោងអភិវឌ្ឍធំៗជាច្រើនមកដល់ភូមិសាស្ត្រស្រុកស្អាង ជាងនេះទៀតស្រុកស្អាងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែង ទាំងផ្លូវទឹក ផ្លូវគោក ហើយនៅឆ្នាំ ២០២៣ខាងមុខនេះ និងមានផ្លូវអាកាសផងដែរ ដែលធ្វើឱ្យតម្លៃនៃអចលនវត្ថុក្នុងភូមិសាស្ត្រស្រុកស្អាង មានការកើនឡើងជាលំដាប់។ ដូច្នេះហើយតម្រូវឱ្យគ្រប់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ដើម្បីឱ្យគម្រោងអភិវឌ្ឍន៍របស់ខ្លួនទទួលបានការគាំទ្រពីអតិថិជន និងទទួលបានជោគជ័យនាពេលខាងមុខផងដែរ។


















0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097