ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

ឯកឧត្តមគង់ សោភ័ណ អនុញ្ញាតឱ្យ លោក តាកាហ្ស៊ី អាអូគី នាយកគ្រប់គ្រងផ្នែកលក់ របស់ក្រុមហ៊ុនមីនីបៀ(ខេមបូឌា) Minebea(Cambodia) Co.,Ltd និងក្រុមការងារចូលជួបសម្តែងការគួរសម



ព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អភិបាលនៃគណះអភិបាលខេត្ត កណ្ដាល ឯកឧត្តមគង់ សោភ័ណ បានអនុញ្ញាតឱ្យ លោក តាកាហ្ស៊ី អាអូគី នាយកគ្រប់គ្រងផ្នែកលក់ របស់ក្រុមហ៊ុនមីនីបៀ(ខេមបូឌា) Minebea(Cambodia) Co.,Ltd និងក្រុមការងារចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីការរបាយការណ៍លទ្ធផល នៃការសិក្សាពីបច្ចុប្បន្នភាព នៃអំពូលបំភ្លឺផ្លូវសាធារណៈក្នុងខេត្តកណ្តាល។

សូមជម្រាបជូនថា ក្រុមហ៊ុនមីនីបៀ(ខេមបូឌា) ជាក្រុមហ៊ុនជប៉ុន ឯកទេសផលិតអំពូលឆ្លាតវៃ(Smart Light) មានរោងចក្រផលិតដោយផ្ទាល់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ក្នុងកិច្ចប្រជុំពិភាក្សានេះ ខ្ញុំបាទក្នុងនាមរដ្ឋបាលខេត្តកណ្តាល ពិតជាមានការពេញចិត្ត និងមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់អំពូលឆ្លាតវៃ (Smart Light) នេះ និងបានស្នើឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ក្នុងសិក្សាលម្អិតពីគុណប្រយោជន៍ ភាពខុសគ្នារវាងអំពូល LED ធម្មតា និងអំពូលឆ្លាតវៃ សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដើម្បីចូលរួមសន្សំសំចៃថវិកាចំណាយលើការប្រើប្រាស់ចរន្តអគ្គិសនី ធានានិរន្តរភាពនៃដំណើរការអំពូលទូទាំងខេត្ត សោភណ្ឌភាព និងសុវត្ថិភាពក្នុងការធ្វើ់ដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសកាន់តែផ្តល់ភាពងាយស្រួលដល់អាជ្ញាធរ កាន់តែមានភាពងាយស្រួលក្នុងអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព កាន់តែប្រសើរបន្ថែមទៀត៕
















0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097