រសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាលចូលរួមគោរពវិញ្ញណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ផឹង គឹង ត្រូវជាលោកឪពុកក្មេក របស់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ស្ថិតនៅភូមិគ្រឹះក្រុមគ្រួសារ នៃសពនៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងវេលាពោរពេញដោយសមានទុក្ខ និងដោយសេចក្តីសោកស្តាយជាពន់ពេកនេះ យើងខ្ញុំសូមចូលរួមរំលែក នូវមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំំងក្រុមគ្រួសារ ចំពោះការបាត់បង់ដោយក្តីអាឡោះអាល័យបំផុតនូវលោកឪពុក លោកឪពុកក្មេក លោកតា លោកតាទួត ជាទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅ និងពោរពេញដោយសង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូនចៅគ្រប់ៗរូប ព្រមទាំងជា ពុទ្ធសាសនូបត្ថម្ភក៍មួយរូបដែលតែងតែរួមចំណែកលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា យ៉ាងច្រើន ពុំអាចបំភ្លេចបាន និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសក ផឹង គឹង បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕
រសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាលចូលរួមគោរពវិញ្ញណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ផឹង គឹង ត្រូវជាលោកឪពុកក្មេក របស់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ស្ថិតនៅភូមិគ្រឹះក្រុមគ្រួសារ នៃសពនៅក្រុងតាខ្មៅ ខេត្តកណ្តាល។