ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097
ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

ពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្លាក់ខេត្ត ប្រចាំឆ្នាំ២០២១

ចំនួនអ្នកទស្សនា: Views



ខេត្តកណ្តាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបចូលរួមហាត់ប្រាណ និងលេងកីឡា ដើម្បីពង្រឹងកាយសម្បទារបស់ខ្លួន និងអាចឈ្នះជម្ងឺដង្កាត់ទាំងឡាយផង ដូចពាក្យស្លោកថា «កីឡានាំមកនូវសុខភាព និងសេចក្តីថ្លៃថ្នូរ»

ការថ្លែងអំពាវនាវនេះធ្វើឡើងក្នុងឱកាសឯកឧត្ដមអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្លាក់ខេត្ត ប្រចាំឆ្នាំ២០២១ នៅកីឡដ្ឋានខេត្តកណ្តាល។ 

ឯកឧត្ដមអភិបាលខេត្ត បន្តថា លេងកីឡា មិនត្រឹមតែពង្រឹងកាយសម្បទារបស់ខ្លួន និងអាចឈ្នះជម្ងឺដង្កាត់ទាំងឡាយនោះទេ តែការលេងកីឡា គឺនាំមកនូវសុខភាព និងសេចក្តីថ្លៃថ្នូរ និងស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ពលរដ្ឋម្នាក់ ត្រូវចេះលេងកីឡាយ៉ាងតិចឱ្យបានមួយប្រភេទកីឡា”។

ឯកឧត្ដមអភិបាលខេត្ត បានឱ្យថា បន្ទាប់ពីយើងបិទការប្រមូលផ្ដុំគ្នាមួយរយៈ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កន្លងទៅ ថ្ងៃនេះយើងបាន រៀបចំការប្រកួតឡើងវិញក្នុងសកម្មភាពប្រុងប្រយ័ត្នខ្ពស់ ដោយមានការបាញ់សម្លាប់មេរោគលើទីលាន ពាក់ម៉ាស់ ការពិនិត្យកំដៅ ការលាងសម្អាតដៃនឹងអាល់កុលបានត្រឹមត្រូវ អនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ហើយកីឡាករ កីឡាការិនី ក៏ដូចជាគណៈកម្មការ បានចាក់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ធ្វើឱ្យដំណើរការប្រកួតមានសុវត្ថិភាព ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់នាពេលនេះ។ 

ឯកឧត្ដម បន្ថែមថា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ស្នើរាល់ការរៀបចំការប្រកួតកីឡាត្រូវស្ថិតក្នុងសកម្មភាព ប្រុងប្រយ័ត្នខ្ពស់ ដោយមានការបាញ់សម្លាប់មេរោគលើទីលាន ការពិនិត្យកំដៅ ការលាង សម្អាតដៃនឹងអាល់កុលឱ្យបានត្រឹមត្រូវ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធិ គឺ៖“ ៣ការពារ និង ៣កុំ”។

លោក ចេង សំអុល ប្រធានធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២១ ដែលកម្មវិធីប្រកួតជាផ្លូវការប្រព្រឹត្តទៅរយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដោយមាន៥ផ្នែក មានផ្នែកកីឡាបាល់ទាត់ ផ្នែកកីឡាបាល់ទះ ផ្នែកកីឡាបាល់បោះ ផ្នែកកីឡាអត្តពលកម្ម និងផ្នែកកីឡាទាញព្រ័ត្រ មានកីឡាករ កីឡាការិនី សរុបចំនួន៧៥០នាក់។


























0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097