ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097
ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

ពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសម្គាល់ខ្លួន ជូនដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន២៣១នាក់ នៃសាលាគោលដៃក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា: Views

 


យុវជនកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល  ២៣១នាក់ នៃសាលាគោលដៅក្រុងតាខ្មៅ ទទួលបានប័ណ្ណសម្គាល់ខ្លួន ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាគរុកោសល្យភូមិភាគខេត្តកណ្ដាល។ ដែលវិធីនេះដែរក៏មានការអញ្ជើញចូលរួមពី សមាជិកសមាជិកាគណៈកម្មាធិការសាខា នាយកសាលាគោលដៅ និងទីប្រឹក្សា ជាច្រើនរូប។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ការចែកប័ណ្ណនៅពេលនេះ គឺជាការលើកទឹកចិត្តផង និងជាការសម្គាល់អត្តសញ្ញាណ អ្នកស្ម័គ្រចិត្តវ័យក្មេងរបស់ចលនាកាកបាទក្រហមកម្ពុ ជាដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារមនុស្សធម៌។

ឯកឧត្តម បន្តថា ក្រោមកិច្ចដឹកនាំ ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចបានចាត់ទុកយុវជនគឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ជាកម្លាំងចលក ដ៏សំខាន់ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ ឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ដើម្បីរួមចំណែក ក្នុងការពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារ និងលើកកម្ពស់សេចក្ដីថ្លៃថ្នូរបស់មនុស្សជាតិ ហើយសម្ដេចបានផ្ដល់ការគាំទ្រ លើកទឹកចិត្តជាបន្តបន្ទាប់ ធ្វើឱ្យសកម្មភាពយុវជនកាកបាទក្រហមកម្ពុជាទួលបានការគាំទ្រ យ៉ាងកុះករ ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យកម្ពុជា។

ឯកឧត្តម បានថ្លែងនូវការសរសើរ ដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែលកន្លងមក បានខ្នះខ្នែង សម្រាប់ប្រើប្រាស់ក្នុងការធ្វើ សកម្មភាពមនុស្សធម៌ ជួយសម្រាលការលំបាករបស់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយគ្រោះមហន្តរាយ ផ្សេងៗ នៅតាមសហគមន៍ក្នុងភូមិសាស្ត្រខេត្ត ដោយគ្មានការរើសអើង។ ពិសេសសកម្មភាព ការងារឆ្លើយតបគ្រោះមហន្តរាយ សកម្មភាពការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សកម្មភាពការងារអប់រំ ផ្សព្វផ្សាយប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាត សកម្មភាពការងារឥស្សរជនឆ្នើម សកម្មភាពការសម្អាតបរិស្ថានក្នុង បរិវេណសាលារៀន និងទីសាធារណៈ សកម្មភាពចលនាសិស្សានុសិស្សឱ្យស្ម័គ្រចិត្តជួយឧបត្ថម្ភដល់សិស្សដែលមានជីវភាពរស់នៅក្រីក និងសកម្មភាពចូលរួមកម្មវិធីផ្សេងៗមានកម្មវិធីទិវាជាតិ និងទិវាអន្តរជាតិជាច្រើន ទៀតដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបានប្រារព្ធក្នុងរយៈពេលកន្លងមក ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ត្រូវបន្តបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍ ពិសេសមេរោគបំលែងថ្មីអូមីក្រុង ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី មាន ៣កុំ និង ៣ការពារ។


























ជនរងគ្រោះដែលរងការវ៉ៃដំដូចសត្វ និងបើកឡានដេញបុកសម្លាប់ កំពុងទន្ទឹងរង់ចាំយុត្តិធម៌ និងសំណូមពរចៅក្រមស៊ើបសួរ ហុក ពៅ និង ឯកឧត្តមប្រធានតុលាការក្រុងភ្នំពេញ ជួយផ្តល់យុត្តិធម៌ និងចាត់ការជនត្រូវចោទដ៏កាចសាហាវឈ្មោះ កែវ ចាន្នី តាមច្បាប់

ចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ៖ ផ្អែកតាមសំណុំរឿងព្រហ្មទណ្ឌលេខ២៧៨៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ និងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ លោកព្រះរាជអាជ្ញារង ហេង ផេង បានសម្រេចដាក់ឱ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន និងការត្រួតពិនិត្យលើ ឈ្មោះ កែវ ចាន្នី ភេទប្រុស អាយុ៣៨ឆ្នាំ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅបរិវេណផ្ទះ និងតាមផ្លូវក្បែរផ្ទះ ស្ថិតនៅភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះជនត្រូវចោទ អាងអំណាចទឹកប្រាក់ ឈ្មោះ កែវ ចាន្នី នៅតែមានសេរីភាព និងបង្កការភ័យខ្លាចឱ្យជនរងគ្រោះនិងគ្រួសារគាត់រាល់ថ្ងៃ គ្មានស្រាកស្រាន្តឡើយ ព្រោះខ្លាចជនកំណាចឃោរឃៅនេះ មកធ្វើបាបតាមមធ្យោបាយផ្សេងៗ ម្តងទៀតដល់អាយុជីវិត។

ជនរងគ្រោះ ឈ្មោះ ធី ដាយសំបូរ មុខរបរជាអ្នកសារព័ត៌មានអំណាចទាំង៤ និងជាសមាជិកសមាគមអ្នកកាសែត បានទម្លាយការឈឺចុកចាប់ឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រូបខ្លួនបានជិះម៉ូតូម៉ាកTODAY ឌុបប្រពន្ធនិងកូនតូចម្នាក់អាយុទើប៣ឆ្នាំ  ចេញពីផ្ទះជួលក្នុងបំណងយកខោអាវទៅបោកគក់ ស្រាប់តែបានឃើញជនត្រូវចោទឈ្មោះ កែវ ចាន្នី កំពុងអង្គុយផឹកស៊ីនៅក្រោយផ្ទះខ្លួនក្នុងបុរីឈូកវ៉ា២ ជាមួយបក្ខពួក៤-៥នាក់ទៀត ។ 

ជនរងគ្រោះបន្ថែមថា ដោយធ្លាប់ស្គាល់ ទំនាក់ទំនងរកស៊ីជាមួយគ្នា ពេលឃើញក៏ឈប់ម៉ូតូចុះទៅជម្រាបសួរ សួរនាំបញ្ហាសេសសល់ផ្សេងៗ ស្រាប់តែឈ្មោះ កែវ ចាន្នី ដែលបានផឹកទឹកប្តូរនិស្ស័យ ប្រែជាខឹង ហើយបានយកកែវស្រានិងចានជាច្រើនដែលកំពុងផឹកស៊ីនោះគប់ស្រោចលើខ្លួន បន្ថែមលើសនេះបានយកដុំឥដ្ឋការ៉ូឡា គប់ បណ្តាលឱ្យរបួសខ្នងធ្ងន់ធ្ងរ រួចយកដុំនោះ វ៉ៃក្បាល ប៉ុន្តែសំណាងជនរងគ្រោះបានយកដៃរងជាប់ បណ្តាលឱ្យរបួសដៃ។ រួចជនល្មើស ថែមទាំងស្រែកបញ្ជាឱ្យបក្ខពួករបស់ខ្លួន ចាប់វ៉ៃសម្លាប់ចោលតែម្តង (ផ្ទះជនល្មើសមានកាំរ៉ាសុវត្ថិភាព)។ 

ឃើញស្ថានភាពបែបនេះ ជនរងគ្រោះបានរត់គេចពីកន្លែងកើតហេតុ និងប្រាប់ប្រពន្ធអោយឌុបកូនតូចអាយុ៣ខួចចេញទៅ ស្រាប់តែឈ្មោះ កែវ ចាន្នី បានរត់ទៅបើករថយន្តម៉ាកFord Rapter ពាក់ស្លាកលេខ ភ្នំពេញ 2BQ-5566 ដេញបុកសម្លាប់ និងបានទៅស្ទាក់ផ្លូវ រួចយកដំបងឈើប្រវែងប្រហែល១ម៉ែត្រ វាយដំ បណ្តើដូចសត្វធាតុ បង្ខំឱ្យជនរងគ្រោះដើរទៅផ្ទះរបស់គេ ដើម្បីសុំទោសនៅចំពោះមុខប្រពន្ធរបស់គេ (កែវ ចាន្នី) បណ្តាលរបួសគ្រាំគ្រាពកឆ្អឹង កែងដៃ ខ្នង ចង្កេះ កសង្ខាង កំប៉េះគូថ និងភ្លៅ បែកទូរស័ព្ទដៃខូចអស់ចំនួន០២គ្រឿង និងដាច់ខ្សែកបន្តោងព្រះពុទ្ធ ។ បន្ទាប់ពីវ៉ៃបាក់ដំបង ឈ្មោះ កែវ ចាន្នី បានច្របាច់កជនរងគ្រោះ ស្ទើដាច់ដង្ហើមទៀតផង។ 

ជនរងគ្រោះបន្ថែមថា នៅពេលវ៉ៃដំនោះ បក្ខពួកកំពុងផឹកស៊ី ប្រពន្ធនិងប្អូនរបស់ជនល្មើស បានត្រឹមឈរមើល មិនមានអ្នកជួយឃាត់ឡើយ បណ្តោយឱ្យជនត្រូវចោទវ៉ៃដំច្រំធាក់ជនរងគ្រោះតាមអំពើចិត្ត។

បន្ទាប់រងអំពើហិង្សាយ៉ាងព្រៃផ្សៃ ជនរងគ្រោះ ធី ដាយសំបូរ បានទៅសម្រាកព្យាបាលនៅមន្ទីរពេទបង្អែករាជធានីភ្នំពេញ និងបានដាក់ពាក្យប្តឹងនៅ មូលដ្ឋានអាវុធហត្ថខណ្ឌពោរធិ៍សែនជ័យ និងប្តឹងផ្ទាល់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើប លោកព្រះរាជអាជ្ញារង ហេង ផេង ចោទប្រកាន់ជនត្រូវចោទ និងបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្ត។

តាមរយៈសារព័ត៌មាន ជនរងគ្រោះ ឈ្មោះ ធី ដាយសំបូរ សូមលើកដៃម្រាម១០ គោរពស្នើសុំ ចៅក្រមស៊ើបសួរ ហុក ពៅ និង ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយផ្តល់យុត្តិធម៌ឱ្យខ្លួន  និងសូមចាត់ការជនល្មើសច្បាប់ដែលអាងអំណាចទឹកប្រាក់ ឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានកុំបីខានឡើយ៕








ដែនជម្រកសត្វព្រៃកែវសីមាចុះអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ

ចំនួនអ្នកទស្សនា: Views




ខេត្តមណ្ឌលគិរី ៖ ដើម្បីកាត់បន្ថយការកាប់បំផ្លាញធនធានធម្មជាតិ មន្ត្រីដែនជម្រកការពារសត្វព្រៃកែវសីមា បានចុះអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីតំបន់ការពារ ធម្មជាតិ និងគោលការណ៍ណែនាំផ្សេងៗ នៅសាលាឃុំស្រែឈូក ស្រុកកែវសីមា កាលពីថ្ងៃទី០៤ កុម្ភៈ ២០២២ ។

លោក ហាន សាខន នាយកដែនជម្រកការពារសត្វព្រៃកែវសីមាបានឲ្យដឹងថា កម្លាំងចម្រុះចុះបង្កា និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ភូមិសាស្ត្រឃុំស្រែឈូក ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រក សត្វព្រៃកែវសីមា បានស្នើសុំលោកមេឃុំស្រែឈូក ដើម្បីបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ និងគោលការណ៍ណែនាំផ្សេងៗ លើវិធានការណ៍ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។


ក្នុងអង្គប្រជុំផ្សព្វផ្សាយបានវាយតម្លៃខ្ពស់ លើស្ថានភាពទូទៅ ជាពិសេសកិច្ចសហការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រឃុំស្រែឈូក ក្នុងដែនជម្រកសត្វព្រៃកែវសីមា ការអនុវត្តគម្រោងរ៉េដបូក។ការជម្រុញដំណើរការរៀបចំសហគមន៍ តំបន់់ការពារធម្មជាតិ  និងបានសំណូមពរដល់លោក មេឃុំ, លោកនាយប៉ុស្តិ៍រដ្ឋបាល,លោកមេភូមិទាំង០៤ភូមិនៃឃុំស្រែឈូក ជួយផ្សព្វផ្សាយបន្តរដល់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ជៀសវាងការចាញ់បោក ជនឈ្លៀតឪកាសនិយម ដែលបានផ្ដល់ថវិកាក្នុងការគាំទ្រ ឲ្យមានការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ការចូលព្រៃកាប់ឈើ អាជ្រៀក ដឹកជញ្ជូនដោយខុសច្បាប់ ការរុករានទន្រ្ទានដីព្រៃ ការបរបាញ់ និងការដាក់អន្ទាក់សត្វ ជាដើម នៅពេលដែលមន្ត្រីជំនាញអនុវត្តច្បាប់ នឹងត្រូវប្រឈមមុខ ការបាត់បង់ទ្រព្យសម្បត្តិ ខាតពេលវេលាដើម្បីប្រកបរបចឹញ្ចឹមគ្រួសារ និងត្រូវប្រឈមមុខដាក់ពន្ធនាគារជាដើម ៕(មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី)





សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ចំនួនអ្នកទស្សនា: Views

 


នៅព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖

១. សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

២.បញ្ហាផ្សេងៗ ៕


On the morning of February 04, Samdech Techo Hun Sen, Prime Minister of the Kingdom of Cambodia, chaired a plenary meeting to discuss the following agenda : 

1. The Draft Law on Plant Protection, Sanitary and Phytosanitary.

2. Related issues





ឯកឧត្តម ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាអាចគ្រប់គ្រងការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានល្អប្រសើរ

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផល សកម្មភាពការងារយោធា-សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ៖ ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជាអាចគ្រប់គ្រងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ ដែលជោគជ័យនេះបានមកពីការចូលរួមចំណែកយ៉ាងសកម្មរបស់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់កងទ័ពជើងគោក ក្នុងនាមជា កម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលលើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងគ្រប់កិច្ចការជាច្រើន ជាអាទិ៍ ការការពារសន្តិសុខនៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករត្រលប់, ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ជាដើម។

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បន្តថា ជាទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២នេះ សូមបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអាទិ៍៖

ការចូលរួមសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាមួយគ្រប់ស្ថាប័ន-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងដំណើរការនៃកិច្ចប្រជុំនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជាដំណើរការឃោសនា និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។

ការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការបន្តការយកចិត្តទុកដាក់គិតគូរលើកស្ទួយជីវភាព និងសម្រួលដោះស្រាយការលំបាកផ្សេងៗរបស់គ្រួសារយោធិន និងអតីតយុទ្ធជន តាមរយៈសកម្មភាពមួយចំនួនដូចជា ការផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាំបាច់នានា និងការស្វែងទីផ្សាសម្រាប់ផលិតផលដែលគ្រួសារយោធិន និងអតីតយុទ្ធជនផលិតបាន ជាដើម។ និង

 ការបន្តចូលរួមអនុវត្តវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជាប់ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងអង្គភាព ជាពិសេសនៅចំពោះមុខប្រភេទមេរោគកូវីដ-១៩ បំប្លែងថ្មីៗនានាដែលអាចកើតមានឡើងជាបន្តបន្ទាប់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលពេញ ០១ ឆ្នាំកន្លងទៅនេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី និងភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរស្របតាមផែនការ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពយថាហេតុផ្សេងទៀត ជាពិសេសការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមចំពោះមុខដ៏ស្រួចស្រាល់ និងសូមបន្តកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបានសមិទ្ធផលកាន់តែល្អ ប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង៕




ស្រុកចំនួន ០៤ ក្នុងខេត្តកណ្តាល សម្រចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាល "ODF"

ចំនួនអ្នកទស្សនា: Views

 


ខេត្តកណ្ដាល៖ ក្នុងចំណោមក្រុង-ស្រុកទាំង១១ របស់ខេត្តកណ្ដាល មានស្រុកចំនួន ០៤ រួមមាន ស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល និង ស្រុកលើកដែក សម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាល "ODF" នឹងបានប្រកាសទទួលស្គាល់ជាផ្លូវការ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលពិធីប្រកាសទទួលស្គាល់នេះប្រារព្ធធ្វើនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈក្រសួង អភិវឌ្ឍន៍ជនបនបទ បានជួយឱ្យប្រជាពលរដ្ឋនៅតំបន់ជនបទ មានទឹកស្អាតប្រើប្រាស់ មានអនាម័យស្អាត មានបរិស្ថានល្អ មានបង្គន់អនាម័យប្រើប្រាស់ កាត់បន្ថយជំងឺឆ្លងតាមរយៈទឹកមិនស្អាត ឬបន្ទោបង់ក បង្គន់ ដែលបានជួយសន្សំសំចៃថវិកាផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្ដមអភិបាលខេត្ត បានកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត និងបណ្តាអង្គការដៃគូ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ និងចូលរួមចំណែកអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត ការលើកកម្ពស់ អនាម័យក៏ដូចវិស័យផ្សេងៗទៀតនៅខេត្តកណ្តាលឱ្យកាន់តែមានភាពប្រសើរឡើង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឱ្យសម្រេចបាននូវសមិទ្ធផលល្អប្រសើរជាច្រើន ស្របតាមកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលបានកំណត់យកធនធានមនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព។ 

ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់អភិបាលក្រុង-ស្រុក ចំនួន៧ទៀត និងមេឃុំ ចៅសង្កាត់ ត្រូវចូលរួមសហការ និងអនុវត្តឱ្យបានពេញលេញ និងច្បាស់លាស់ យកចិត្តទុកដាក់ ឱ្យបានខ្លាំងក្លាជំរុញ ដល់ថ្នាក់ដឹកនាំភូមិ ដែលជាជនបង្គោលភូមិ និងត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យពួកគាត់បានដឹង និងចូលរួមសហការ ធ្វើយ៉ាងណាឱ្យខេត្តកណ្ដាល របស់យើងសម្រេចបាន ODF ទូទាំងខេត្តនៅឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ រាជរដ្ឋាភិបាលបាន និងគោលដៅយ៉ាងច្បាស់លាស់នៅក្នុងគោលនយោបាយជាតិស្តីពី កំណត់នូវទស្សនៈវិស័យ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថា "នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងរស់នៅក្នុងនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ បរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព”។

ឯកឧត្ដមបន្តថា ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ ក្រសួងបាននឹងកំពុងបន្តអនុវត្តនូវផែនការសកម្មភាពជាតិស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទជំហានទី២ ឆ្នាំ២០១៩-២០២៣ ដោយកំណត់យកនូវគោលដៅអត្រាគ្របដណ្តប់ចំនួន ៩០% លើការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទនៅឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ ក្រសួងក៏បានកំណត់យកខេត្តចំនួន ៥ ឱ្យក្លាយជាខេត្តដែលបញ្ឈប់ការ បន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៣ រួមមាន៖ខេត្តកំពង់ស្ពឺខេត្តកំពង់ឆ្នាំង ខេត្ត កែប ខេត្ត ព្រៃវែង និងខេត្តស្វាយរៀងផងដែរ។

ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យ១០០% ឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវដល់ដៃគូពាក់ព័ន្ធនានាទាំងអស់ បន្តការចូលរួម និងសហការ សម្រាប់សកម្មភាពលើកកម្ពស់អនាម័យជនបទឲ្យកាន់តែប្រសើរឡើងថែមទៀតតាមរយៈការអនុវត្តនូវ ផែនការសកម្មភាពជាតិស្តីពីការផ្គតផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។

លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកណ្តាល បានឱ្យដឹងដែរថា ខេត្តកណ្តាល គ្រួសារមានទឹកស្អាតប្រើប្រាស់មាន ៨៤.១% និងគ្រួសារទំលាប់ទទួលទានទឹកស្អាត មាន ៩៤.៧%។ ចំពោះស្ថានភាពអនាម័យ ខ្នងផ្ទះមានបង្គន់អនាម័យប្រើ មាន ៩៥% ឯខ្នងផ្ទះប្រើបង្គន់រួមមាន ៤.៥% ចំណែកខ្នងផ្ទះដែលគ្មានបង្គន់អនាម័យប្រើ មាន ០.៥% ស្មើនឹង ១,៣៥១ខ្នងផ្ទះទៀតតែប៉ុណ្ណោះ។ ចំពោះស្រុកបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល(ODF) បច្ចុប្បន្នសម្រេចបានចំនួន ៤ស្រុក ៥៣ឃុំ និង៤៤៥ភូមិ។
























































 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097