ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097
ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានស៊ុីជម្រៅនិងការរាយការណ៍ព័តមានវិជ្ជាជីវៈដល់អ្នកសារព័តមានជាច្រើនអង្គភាព

ចំនួនអ្នកទស្សនា: Views

 


កណ្តាល ÷  កាលពីព្រឹកថ្ងៃ អាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២  សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាដែលមានអាស្រ័យដ្ឋាននៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល បានបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានស៊ុីជម្រៅនិងរាយការណ៍ព័តមានវិជ្ជាជីវៈ (Advance News Reporting and Writing Skills)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទប់អគ្គនាយកដ្ឋានព័តមាននិងសោតទស្សន៍នៃក្រសូងព័តមាន និង ឯកឧត្ដម ញ៉ែម ណយទីព្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពទៀត។  

វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងនិងជំនាញដល់សិក្ខាកាម នូវរបៀបយកព័ត៌មាននិងសរសេរព័ត៌មានដែលស៊ីជម្រៅនិងប្រកបដោយវិជ្ជាជីវៈហើយសិក្ខាកាមនិងបានយល់កាន់តែច្បាស់នូវភាពខុសគ្នារវាងរបៀបសរសេរព័ត៌មានដែលជាដំណឹងធម្មតានិងសារព័ត៌មានដែលស៊ុីជម្រៅពាក់ព័ន្ធនិងបញ្ហានានានៅក្នុងសង្គមបច្ចុប្បន្ន ។ 

គួរបញ្ជាក់ផងដែរថានេះគឺជាវគ្គបណ្តុះបណ្តាលលើកទី៧ហើយដែលសមាគមសេរីភាពអ្នកសារព័តមានកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័តមានយើងដើម្បីចែករំលែកចំណេះដឹងថ្មីៗនិងពង្រឹងសម្ថភាពដល់អ្នកសារព័តមាន។

ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម ផុស សុវណ្ណបានសង្ងត់យ៉ាងធ្ងង់ថា អ្នកសារព័ត៌មានត្រូវគោរពនូវវិជ្ជាជីវៈនិងក្រមសិលធម៏អ្នកសារព័ត៌មាននិងអ្នកសារព័តមានគឺជាស្ពានចំលងព័តមានពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋហើយពីប្រជាពលរដ្ឋទៅរាជរដ្ឋាភិបាល ។ នៅចុងបញ្ចប់នៃសិក្ខាសាលា ឯកឧត្តម ញ៉ែម ណយ និង លោក ទេស វិបុលបានបើកអោយអ្នកសារព័ត៌មានយើងចោទសួរនិងឆ្លេីយតបនូវសំណួរអ្នកសារ 

ព័ត៌មានយើងដែលបានឆ្លងកាត់ពេលចុះយកព័ត៌មានម្តងៗ ដើម្បីវែកញែកនិងដោះស្រាយជូនដល់អ្នកសារព័ត៌មានយើង។ ជាមួយគ្នានេះដែរ ឯកឧត្តមបានមានប្រសាសន៍ថាមានតែសមាគមនេះហេីយដែលជាភ្នែកជាច្រមុះរបស់ក្រសួងសម្រាប់ដោះស្រាយរាល់បញ្ហាជូនបងប្អូនអ្នកសារព័ត៌មានយើងទៅតាមផ្លូវច្បាប់។ ក្រោយបញ្ចប់វគ្គសិក្សាអ្នកសារព័ត៌មានយើងប្រមាណចិតសិបអង្គភាពទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សារៀងខ្លួន ៕




















ប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ញៀនល្បែងសុីសងមួយចំនួន ចូលលេងល្បែងជល់មាន់ភ្លូកទឹកភ្លូកដីនៅកាស៊ីណូ ថ្មពេជ្រជាប់ព្រំដែនអន្តរជាតិក្អមសំណ

ចំនួនអ្នកទស្សនា: Views

 



ខេត្តកណ្តាល ៖ សង្វៀនជល់មាន់ និងល្បែងសុីសងជាច្រើនទៀតជ្រកក្រោមស្លាកនៅក្នុងកាស៊ីណូ  ថ្មពេជ្រ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងមានជនជាតិវៀតណាម និងខ្មែររាប់រយនាក់បានចូលលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដូចគ្មានវិធានការបង្រាបសោះឡើយ ។

តាមសេចក្តីរាយការណ៍នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២បានឲ្យដឹងថា ៖ កាស៊ីណូមួយនេះ នៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតក្នុងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។

ជារៀងរាល់ថ្ងៃគេតែងតែឃើញប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាម រាប់រយនាក់ចូលទៅលេងជល់មាន់ចាក់ភ្នាល់រហូតរាប់ម៉ឺនដុល្លារក៏មាន ។

បើតាមសេចក្តីរាយការណ៍ដដែលបានបន្តថា មូលហេតុដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនជាតិវៀតណាមរាប់រយនាក់អាចចូលទៅលេងល្បែងនៅក្នុងកាស៊ីណូ ” ថ្មពេជ្រ ” នេះបាន ដោយសារមានមន្ត្រីយោធាថ្នាក់ធំម្នាក់ នៅពីក្រោយខ្នង និងមានការបើកភ្លើងខៀវពីអាជ្ញាធរ និង សមត្ថកិច្ច ជាពិសេសមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណតែម្តង ។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា ៖ម្ចាស់កាស៊ីណូរត់ការក្រោមតុ ពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយទើបដឹង បានជាបណ្តែតបណ្តោយ អោយ​លេង​យ៉ាង​សុខ​ស្រួលបែបនេះ។ ហើយអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្វកំពុងតែ ផ្គើន​និង​អានុ​សាស្ត្រ សម្តេច​តេជោ ហ៊ុន សែន ទៀតផង។

គួររំលឹកថា សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត(កាស៊ីណូ) រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ!? ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងខុសច្បាប់នៅក្នុង(កាស៊ីណូ)ជាដាច់ខាត។

ពាក់ព័ន្ធរឿងល្បែងសុីសងខុសច្បាប់ជ្រកក្រោមស្លាក់កាស៊ីណូ” ថ្មពេជ្រ ” នេះគេហទំព័រ យើងខ្ញំុ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ មិនទាន់សុំការបំភ្លឺរឺបកស្រាយពីមន្រ្តីពាក់ព័ន្វបានទេដោយមិនមានលេខទូរស័ព្ទពួកគាត់។

ប្រជាពលរដ្ឋសំុណូមពរ សូមអោយឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល មានវិធានការចុះបង្ក្រាបផង ពីព្រោះប្រជាពលរដ្ឋមានជំនឿពីការដឹកនាំល្អ និង ម៉ឺងម៉ាត់ របស់លោកស្នងការ នាពេលកន្លងមក។

ដើម្បីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចព្រោះថា បើមានល្បែងសុីសងខុសច្បាប់ទាំងនេះហើយគឺតែងតែមានអំពើ លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។

ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌មានយើងខ្ញំុ និងរងចាំការបកស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕





ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំគណ:អភិបាលប្រចាំខែមករាឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views

 



សេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំឆ្នាំ២០២១ និងបញ្ហាប្រឈមនានា របស់រដ្ឋបាលខេត្តកណ្តាល លិខិតបទដ្ឋានគតិយុត្តិ សេចក្តីសម្រេច សេចក្តីណែនាំ របស់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រូវបានលើកមកពិនិត្យ ពិភាក្សា និងផ្សព្វផ្សាយដល់មន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង ស្រុក នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល។

កណ្តាល៖ រសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ 

ឯកឧត្តមបានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំខែមករា ឆ្នាំ២០២២ ដើម្បីពិនិត្យ ពិភាក្សាលើលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្តាល បញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២២។


កិច្ចប្រជុំបានលើកឡើងនូវរបៀបវារៈសំខាន់ៗមកពិនិត្យ ពិភាក្សា និងផ្សព្វផ្សាយដូចតទៅ៖

១.ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត

២.ពិនិត្យ និងពិភាក្សាសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្ត សម្រាប់ខែមករា ឆ្នាំ២០២២

៣.ពិនិត្យ និងពិភាក្សាលិខិតលេខ០៨៤សណន ស្ដីពីការរៀបចំរបាយការណ៍ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤

៤.ពិនិត្យ និងពិភាក្សា និងផ្តល់យោបល់លើកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត ២០២២-២០២៤

៥.ពិនិត្យ និងពិភាក្សា ចាត់អាទិភាព លើគម្រោងវិនិយោគខេត្តឆ្នាំ២០២២

៦.ពិនិត្យ ពិភាក្សា និងផ្តល់យោបល់បន្ថែមលើលទ្ធផលនៃការកែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាល ក្រុង ស្រុក មុនស្នើសុំទៅក្រសួងមហាផ្ទៃផ្ដល់អនុលោមភាព។

៧.ពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើបញ្ជីតម្ភសម្ភារៈស្តង់ដាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខេត្តកណ្តាល ឆ្នាំ២០២២។

៨.ពិនិត្យ និងពិភាក្សា ស្តីពីសំណើអន្តរាគមន៍ជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ស្ថិតនៅស្រុក មុខកំពូល ខេត្តកណ្តាល។

៩. ពិនិត្យ និងពិភាក្សា ផែនការថវិកាប្រចាំឆ្នាំ២០២២ របស់ តកសក ខេត្ត។

១០.ផ្សព្វផ្សាយ ៖

- លិខិតលេខ ០៩៧ សសរ ចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីការអនុវត្គម្រោងមូលនិធិឃុំ-សង្កាត់។ 

១១. បញ្ហាផ្សេងៗ

































 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097