ផ្សាយពាណិជ្ជកម្ម
គេហទំព័រ ណំបញ្ចុក / មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ផ្សាយពាណិជ្ជកម្ម
មានទទួលសេរវា ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ/ ចាងហ្វាងការផ្សាយ : លោក​ ឃឹមហាក់​ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3​ ឃុំព្រែកអំពិល​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល / Tele: 088 5385 449 / 012 305 097

ព័ត៌មានប្រចាំថ្ងៃ

ព្រះមហាក្សត្រ សម្តេចម៉ែស្តេចយាងនិវត្តន៍មកគង់ប្រថាប់ក្នុងព្រះរាជាណាចក្រកម្ពុជាវិញបន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សំរាកព្យាបាលព្រះរាជសុខភាពនៅ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន

 


​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ និង សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្លូរ​ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងនិវត្តន៍មកគង់ប្រថាប់ក្នុងព្រះរាជាណាចក្រកម្ពុជាវិញនៅវេលារសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សំរាកព្យាបាលព្រះរាជសុខភាពនៅ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២១ កន្លងមកនោះ។

ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជារាស្រ្តជាកូនចៅ ចៅទួត សូមថ្វាយព្រះសព្ទសាធុការពរដ៏បវរមហាប្រសើរ និងសូម​បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រះតេជបារមីនៃអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ និងទេវតាគ្រប់ព្រះអង្គក្នុងលោក មានទេវតាថែរក្សាព្រះមហាស្វេត្រច្ឆត្រ ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាជាដើម សូមជួយបីបាច់ថែរក្សា និងថ្វាយព្រះពរជ័យសិរីមង្គល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ សូមព្រះអង្គ មានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទូត របស់ព្រះអង្គជាដរាបតរៀងទៅ៕







លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ (ទីតាំងវត្តកំពុងបិទខ្ទប់) ខេត្តស្វាយរៀង

 


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញប្រគេនទេយវត្ថុដល់ព្រះសង្ឃគង់នៅវត្តព្រៃឆ្លាក់ (ទីតាំងវត្តកំពុងបិទខ្ទប់) ស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹក ថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដេលជាថ្ងៃកាន់បិណ្ឌវេនទី៣ ។ 

ក្នុងពិធីកាន់បិណ្ឌវេនទី៣នេះ លោកជំទាវក៏បាន បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រៃឆ្លាក់ រួមមាន ៖ អង្ករ ២បាវ ត្រី ១កេស មីជាតិ ១០កេស ស្ករស ១បាវ ទឹកដោះគោ ១កេស ទឹកផ្លែឈើ ១០កេស ទឹកសុទ្ធ ១០កេស ប៊ីចេង ៥គីឡូក្រាម ប្រេងឆា ១កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ខ្ទឹមស ៥គីឡូក្រាម អំបិល ១០គីឡូក្រាម តែ ២កញ្ជប់ធំ ធូប ២ដុំ ទៀន ២ដុំ អាលកុល ១កាន ម៉ាស់ ១០ប្រអប់ និងបច្ច័យ ១លានរៀល ។

គួរបញ្ជាក់ផងដែរថា វត្តព្រៃឆ្លាក់នេះ ត្រូវបានក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ជំងឺកូវីដ១៩ ខេត្តស្វាយរៀងបានបង្ហាញថា មានអ្នកវិជ្ជមានកូវីដ ១៩ ប្រភេទដែលតា បានទៅវត្តព្រៃឆ្លាក់កាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ហើយទីតាំងវត្តក៏ត្រូវបានបិទខ្ទប់ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ មកម្ល៉េះ។ 

ភ្ជុំបិណ្ឌគឺជាពិធីបុណ្យ ដែលប្រជាជនខ្មែរចាត់ទុកថាធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់១៥រោចខែភទ្របទ។ ពីថ្ងៃ០១រោច ដល់១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថាថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ជាថ្ងៃជួបជុំគ្នាចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ៕













លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញចូលរួមរំលែកមរណទុក្ខសព លោក យ៉េត ភារ៉ា អតីតអ្នកយកព័ត៌មានឲ្យកាសែតនិស្សិតខ្មែរ នៅគេហដ្ឋានរបស់លោក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ

 

សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១(ម្សិលមិញ)មុនពេលកើតហេតុ លោក យ៉េត ភារ៉ា បាននិយាយជាមួយលោកប្រធាន នៅមុខលោកអធិការស្រុកខ្សាច់កណ្តាលថា រូបគាត់(សព)មានអាជីពជាអ្នកសារព័ត៌មាន គឺដោយសារតែរូបខ្ញុំ(ទេស វិបុល)ជាអ្នកបណ្តុះបណ្តាល។​


ហើយចេញពីការជួបនិយាយការងារជាមួយលោកអធិការរួច លោក យ៉េត ភារ៉ា (សព)បានជិះរថយន្តផ្ទាល់ខ្លួនតាមរកខ្ញុំដើម្បីជូនលុយចំនួន២០០ ០០០៛(២០ម៉ឺនរៀល)​។​

នៅខណៈនោះខ្ញុំក៏ទទួលលុយពីសព  ហើយស្រាប់តែប្រហែលជា១០នាទីក្រោយមកលោកអធិការរងស្រុកខ្សាច់កណ្តាលដែលជាមិត្តភក្តិរបស់ខ្ញុំបានខលប្រាប់ខ្ញុំថា លោក យ៉េត ភារ៉ា បានស្លាប់បាត់ទៅហើយដោយសារគ្រោះថ្នាក់ចរាចរណ៍។​

លោក ទេស វិបុល បញ្ជាក់ថា ខ្ញុំមិនដែលបានជួបលោក យ៉េត ភារ៉ា​(សព)​ប្រហែល៣ឆ្នាំមកហើយ  ទើបតែនៅរសៀលថ្ងៃកើតហេតុទើបរូបខ្ញុំបានជួបគាត់ដោយចៃដន្យ  ហើយគាត់ក៏បានសរសើរខ្ញុំនៅមុខលោកអធិការថា ខ្ញុំជាមនុស្សល្អ និងចូលចិត្តជួយបណ្តុះបណ្តាលមនុស្សឲ្យមានអាជីពជាអ្នកកាសែត និងបាននិយាយថាខ្ញុំជាមេដែលមានគុណធម៌ ពិសេសចូលចិត្តជួយរាល់អ្នកកាសែតទាំងឡាយណាដែលមានបញ្ហា និងមានជីវភាពលំបាក៕





ផ្លូវបេតុងឆ្អឹងដែកនិងផ្លូវក្រាលថ្មអំបែងចំនួន១៦ខ្សែនៅស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងត្រូវបានស្ថាបនាឡើងក្រោមថវិកាមូលនិធិឃុំសង្កាត់ឆ្នាំ២០២១

 

ព្រៃវែង ÷ អភិបាលស្រុកកំពង់រោទិ៍លោក សុច ពិសីខេត្តស្វាយរៀង ក្នុងពេលអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ប្រវែង៥៥០ម៉ែត្រនៅឃុំព្រៃធំ ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១ នេះបានប្រាប់ទូរទស្សន៍  ឲ្យដឹងថា តាមរយៈមូលនិធិឃុំសង្កាត់ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ថវិកាយ៉ាងច្រើនសម្រាប់ស្ថាបនាផ្លូវនិងប្រពន្ធ័រំដោះទឹកជាច្រើនខ្សែនៅក្នុងឃុំទាំង៩របស់ស្រុកដើម្បីដាក់ឲ្យពលរដ្ឋប្រើប្រាស់ខណៈដែលផ្លូវមួយចំនួននៅក្នុងខេត្តត្រូវបានអភិវឌ្ឍពីផ្លូវដីទៅជាផ្លូវបេតុងនិងផ្លូវក្រាលថ្មបំបែក។

 លោកបានបន្តថាស្រុកកំពង់រោទិ៍ នៅឆ្នាំ២០២១នេះតាមរយះមូលនិធិឃុំសង្កាត់ស្រុកបានទទួលថវិកាសម្រាប់ធ្វើការអភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍ ផ្លូវ ចំនួន ១៦ គម្រោងដែលជាប្រភេទផ្លូវក្រាលថ្មបំបែកផ្លូវបេតុងឆ្អឹងដែក និងប្រព័ន្ធលូររំដោះទឹកចំនួន ៣គម្រោងក្នុងនោះក្រុមការងារបានធ្វើការស្ថាបនាផ្លូវបេតុងបានចំនួនពីរខ្សែគិតទាំងថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែងជិត ៦០០ ម៉ែត្រនៅក្នុងឃុំព្រៃធំ ខណៈដែលផ្លូវក្រាលថ្មបំបែកមួយចំនួនបាននិងកំពុងស្ថាបនាជាបណ្ដើរហើយក្រោមការដេញថ្លៃពីក្រុមហ៊ុនម៉ៅការក្នុងស្រុក។

 ទន្ទឹមនឹងនោះដែរលោកអភិបាលស្រុកបានស្នើដល់ពលរដ្ឋដែលនៅអមសងខាងផ្លូវត្រូវចូលរួមបដិភាគដើម្បីឲ្យក្រុមការងារស្ថាបនាផ្លូវឱ្យបានត្រឹមត្រូវទៅតាមគម្រោងពិសេសចូលរួមពិនិត្យការងារស្ថាបនាផ្លូវជាមួយនឹងក្រុមម៉ៅការអោយបានជាប់ជាប្រចាំដើម្បីរកគុណភាពផ្លូវនិងធានាដល់ការប្រើប្រាស់បានយូរអង្វែ ពីព្រោះសមិទ្ធផលទាំងនេះជាថវិកាចេញពីញើសឈាមរបស់បងប្អូនក្នុងកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំជូនរាជរដ្ឋាភិបាល។      ជាមួយនោះដែរក្នុងនាមរដ្ឋបាលស្រុកលោកសុចពិសី នូវបានអំពាវនាវដល់ពលរដ្ឋបន្តអនុវត្តវិធានសុខាភិបាល និងអនុសាសន៍ណែនាំបន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ៣ការពារនិង ៣ កុំ ដើម្បីរួមបញ្ជៀសជំងឺកូវីដ១៩ចម្លងចូលសហគមន៍ខណៈដែលខេត្តស្វាយរៀងពិសេស ពលរដ្ឋនិងកម្មករនៅក្នុងស្រុកកំពង់រោទិ៍ មួយចំនួនបាននិងកំពុងរងដោយជំងឺ covid ១៩ នៅតាមមូលដ្ឋាន គួរអោយព្រួយបារម្ភ៕







វត្តចំនួន៤និងព្រះសង្ឃចំនួន២៦០អង្គ/នាក់នៅស្វាយរៀងត្រូវបានរដ្ឋបាលខេត្តដាក់ឲ្យធ្វើចត្តាឡីស័ក

 



  ព្រៃវែង ÷ នៅព្រឹកថ្ងៃអង្គា ទី ២១ ខែកញ្ញា ឆ្នាំ ២០២១ លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានប្រាប់ភ្នាក់ងារសារព័តមានយើងឲ្យដឹងថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះរដ្ឋបាលខេត្តបានដាក់ឲ្យវត្តចំនួន៤ រួមនឹងព្រះសង្ឃគណៈកម្មការអាចារ្យវត្តនិងដូនជីចំនួន២៦០ អង្គ /នាក់ដាក់អោយធ្វើចត្តាឡីសក័បន្ទាប់ពីព្រះសង្ឃនិងគណៈកម្មការអាចារ្យវត្តមួយចំនួននៅក្នុងខេត្តបានរង វិជ្ជមានជំងឺកូវីដ១៩ ពីពុទ្ធបរិស័ទដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីបុណ្យចេញផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្ត។

  លោកបានបន្តថានៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ:ស្វាយរៀងមានវត្តចំនួន ១០ ក្នុងចំណោមវត្តក្នុងខេត្តជាង២០០វត្ត និងព្រះសង្ឃចំនួន៤ អង្គ /នាក់បានរងជំងឺកូវីដ១៩បច្ចុប្បន្នក្រុមគ្រូពេទ្យបានធ្វើការព្យាបាលឱ្យជាសះស្បើយចំនួន ៣អង្គ/នាក់និងអ្នកដឹកនាំសាសនាផ្សេងៗចំនួនម្នាក់បានមានជំងឺកូវីដ១៩ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើការព្យាបាលឱ្យជាសះស្បើយហើយផងដែរបច្ចុប្បន្នវត្តចំនួន ៤ នៅក្នុងភូមិសាស្ត្រខេត្តនិងគណៈកម្មការអាចារ្យវត្តដូនជីនិងព្រះសង្ឃចំនួន២៦០អង្គ/នាក់បាននិងកំពុងបន្តធ្វើចត្តាឡីសក័នៅតាមវត្តទាំង៤នោះ។

 ជុំវិញនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌលោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តក៏បានអំពាវនាវដល់ពលរដ្ឋព្រះសង្ឃបន្តរួមអនុវត្តវិធានការសុខាភិបាលនិងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ៣ ការពារនិង៣កុំឲ្យបានខ្ជាប់ខ្ជួនតាមរយៈពាក់ម៉ាសលាងសម្អាតដៃនិងគម្លាតសង្គម គម្លាតបុគ្គលពិសេសគណះកម្មការអាចារ្យវត្តគប្បីចាត់ចែងរៀបចំដាក់អាកុល ឬ ជែល  ដើម្បីលាងសម្អាតដៃមុនចូលគោរពពិធីបុណ្យ ពិសេសវាស់កំដៅទៅតាមការណែនាំរបស់ក្រសួងធម្មការនិងក្រសួងសុខាភិបាលបានណែនាំរួមបញ្ជីជំងឺឆ្លងចូលសហគមន៍៕







អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌបានចុះសម្របសម្រួលដោះស្រាយបាតុភាពរវាងម្ចាស់សត្តឃាតដ្ឋាននិងប្រជាពលរដ្ឋ

 


កណ្ដាល ÷ កាលពីរសៀលថ្ងៃច័ន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ 

ឯកឧត្តម គង់ សោភ័ណ្ឌគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំសម្របសម្រួល ដោះស្រាយបាតុភាពរវាងម្ចាស់សត្តឃាតដ្ឋាន និងប្រជាពលរដ្ឋជាអាជីវករទិញលក់សាច់ពពែ រស់នៅភូមិព្រែកតាព្រហ្ម ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល នៅសាលាស្រុកពញាឮ ខេត្តកណ្តាល។

ជាទូទៅការកាប់សាច់ជាលក្ខណៈគ្រួសារដើម្បីធ្វើជាម្ហូបអាហារ គឺមិនមានការ ហាមឃាត់ឃាំងនោះទេ ប៉ុន្តែករណីនេះ ជាការកាប់សត្វលក់ជាលក្ខណៈអាជីវកម្ម ការធ្វើអាជីវកម្មលក់ដូរ និងកាប់សាច់ធ្វើម្ហូបអាហារហូបជាលក្ខណៈគ្រួសារ គឺខុសគ្នា។ 

ការសម្របសម្រួលដោះស្រាយបានសំណូមពរ ដល់ម្ចាស់សត្តឃាតដ្ឋានយកកម្រៃសេវា តម្លៃ ៤,០០០រៀលក្នុង០១ក្បាល ដោយមានអុស ខ្ទះ និងប្រកបដោយអនាម័យត្រឹមត្រូវ។ 

ក្រោយការសម្របសម្រួលម្ចាស់សត្តឃាតដ្ឋានបានយល់ព្រមឯកភាពយកតម្លៃ ៤,០០០រៀល ក្នុងការសំឡេះសត្វពពែ ០១ក្បាល ដោយមានអុស ប្រកបដោយអនាម័យត្រឹមត្រូវ ក្នុងរយៈពេល០១ឆ្នាំតំបូង និងសុំឡើងតម្លៃ ៥,០០០រៀល ក្នុង០១ក្បាល នៅឆ្នាំទី២ ទី៣ និងស្នើសុំលើកលែងតម្លៃសេវាកម្មត្រួតពិនិត្យអនាម័យសាច់ តាមរយៈរដ្ឋបាលខេត្តកណ្តាល។ ចពោះសំណូមពររបស់ម្ចាស់សត្តឃាតដ្ឋាន និងប្រជាពលរដ្ឋជាអាជីវករ លើបញ្ហានេះ ខ្ញុំបាទនឹងធ្វើរបាយការណ៍ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគោរពស្នើសុំគោលការណ៍សំរេចដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីពិចារណាលើការលើកលែងចំពោះសំណូមពរខាងលើ ជូនបងប្អូនប្រជាពលរដ្ឋ។ ចំពោះមុខដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងថា ផ្លូវចូលទីតាំងសត្តឃាតដ្ឋានមានការលំបាកក្នុងការធ្វើដំណើរចេញចូល ខ្ញុំបាទសន្យានឹងជួយស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែងប្រមាណ១គីឡូម៉ែត្រជាង និងបំពាក់ទៅដោយភ្លើងបំភ្លឺសូឡា តាមផ្លូវទៅទីតាំងសត្តឃាតដ្ឋាននោះផងដែរ។

 ជាមួយគ្នានេះដែរ ក្រុមមន្រ្តីសមត្ថកិច្ចអនុវត្តច្បាប់ដែលបានប្រើប្រាស់ពាក្យសំដីមិនសមរម្យ ទៅលើប្រជាពលរដ្ឋនាថ្ងៃប៉ះទង្គិចគ្នានោះ សូមសំដែងនូវការសោកស្តាយ និងសូមអភ័យទោសចំពោះពាក្យសំដីលើសលស់ ទៅលើបងប្អូនប្រជាពលរដ្ឋ និងបានសន្យាចំពោះមុខ ថ្នាក់ដឹកនាំគ្រប់រូប គ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ ដោយសន្យាឈប់ប្រព្រឹត្តទង្វើបែបនេះតទៅទៀត ដោយសូមកែសម្រួលឥរិយាបទ ក្នុងការនិយាយស្តី និងទង្វើរឲ្យបានល្អប្រសើរសក្តិសមជាមន្រ្តីបម្រើប្រជាពលរដ្ឋយ៉ាងពិតប្រាកដរបស់ សម្តេចតេជោ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ 

សូមរំលឹកជម្រាបជូនផងដែរថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៦ព្រឹក នៅចំណុចភូមិ ព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល មានការឃាត់សួររបស់មន្ត្រីបសុពេទ្យខេត្តកណ្តាល ទៅលើបងប្អូនប្រជាពលរដ្ឋ ដែលបានដឹកជញ្ជូនសាច់សត្វពពែចំនួន១៧គីឡូក្រាម ដែលការណ៍នេះបានបណ្តាលឱ្យមានការឈ្លោះប្រកែកគ្នារហូតដល់មានការបង្ហោះហ្វេសប៊ុកទៅក្នុងផេកសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បង្កើតឲ្យដល់មានការខមមិនវែកញែក មានខុស មានត្រូវ ទៅលើគូភាគីទាំងពីរជាច្រើននៅតាមបណ្តាញផ្សព្វផ្សាយសង្គម ពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងយ៉ាងផុលផុស៕


















 
រក្សាសិទ្ធិ: © 2021.គេហទំព័រ នំបញ្ចុកខ្មែរ -រក្សាសិទ្ធិគ្រប់យ៉ាង- រចនាដោយ:WEBSITE
--ចាងហ្វាងការផ្សាយ : លោក ឃឹមហាក់ ទីស្នាក់ការ ភូមិ ព្រែក ក្របៅទី 3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល /Tel:088 5385 449 / 012 305 097